កិត្តិយសនិងទ្រព្យសម្បត្តិ

S

ម្នាក់ៗចង់មានភាពល្បី មានកិត្តិយសនិងទ្រព្យសម្បត្តិ គេមើលឃើញគុណសម្បត្តិរបស់វាតែម្ខាង មិនបានមើលឃើញគុណវិបត្តិរបស់វាសោះឡើយ ។ ជនល្មើសនៅពេញស្រុកទេស វាមិនដែលតាមឃ្លាំមើលអ្នកក្រនោះទេ វាតាមរកមុខមនុស្សល្បីតែប៉ុណ្ណោះ ! ទីបំផុតមនុស្សល្បីក្លាយជាមនុស្សខ្លាចមុខខ្លាចក្រោយ លែងទុកចិត្តសូម្បីតែសាច់ញាតិខ្លួនឯង មនុស្សកាន់តែល្បីកាន់តែបាត់បង់ បាត់បង់សេរីភាព ល្បីខ្លាំងមែនទែនបាត់បង់ពេលវេលាសម្រាប់ខ្លួនឯងនិងគ្រួសារ ទីបំផុតភាពអស្ចារ្យរបស់គេគឺទទេរស្អាតផងក៏មាន កុំចេះតែចង់ល្បីពេក ! ។ ធ្វើកិច្ចការធំដុំអ្វីនឹងគេមិនបាន ធ្វើកិច្ចការតូចតាចឲ្យបានល្អបំផុតទៅបានហើយ ជួយមនុស្សរាប់រយមិនបាន ជួយមនុស្សតែម្នាក់ក៏ល្អដែរ អ្នកនោះគឺខ្លួនឯង ! ជួយឲ្យវាមានការរស់នៅសមរម្យក្នុងសង្គម ឲ្យមានគុណធម៌ត្រឹមត្រូវ ឲ្យមានមេត្តាករុណា ជួយឲ្យមានសន្តិភាពចិត្ត រួចហើយចាំជួយអ្នកដទៃ ។

Comments