សំណាងល្អក៏ជាផ្នែកមួយនៃជីវិត

S

សំណាងល្អក៏ជាផ្នែកមួយនៃជីវិត សំណាងអាក្រក់ក៏ជាផ្នែកមួយនៃជីវិត វាជាវិក័យប័ត្រដែលច្បាប់កម្មតែងតែចេញឲ្យជារៀងរាល់ខែមកឲ្យយើង វាត្រូវបានស្រង់ចេញពីបញ្ជីកំណត់ត្រា ដែលយើងបានធ្វើទុកក្នុងកាលមុនយ៉ាងសុក្រិតជាទីបំផុត។កម្លាំងកម្មសូម្បីតែទេវតាក៏មិនអាចប្រឆាំងបានដែរ ហេតុនេះតើយើងត្រូវបង្ខំចិត្តគិតពីវាធ្វើអី ? បើពេលសំណាងល្អមកដល់ក៏សើច ពេលសំណាងអាក្រក់មកដល់ក៏យំ តើសក្តិសមទេ ? ទឹកមុខញញឹមស្មើគឺមានន័យជាង។
កុំចំណាយពេលជាមួយនឹងការយល់សប្តិ ព្រោះពេលនេះគឺជាពេលដែលយើងត្រូវធ្វើឲ្យបានពេញលេញ ! ពេលវេលាហូរទៅមុខយ៉ាងលឿនជាទីបំផុត គ្មានពេលរង់ចាំការកែប្រែការគិតរបស់យើងឡើយ !

Comments