ហើយចុះនាមរូបគឺជាអ្វីទៅវិញ ? នាមបានដល់ចេតសិកទាំង៥២ដែលវិញ្ញាណក្នុងភពចាស់ពេញចិត្តកាន់យក ឯរូបបានដល់ ចិត្តជ្ជរូប(រូបកើតអាស្រ័យចិត្ត) កម្មជ្ជរូប(រូបកើតអាស្រ័យកម្ម) ហទយរូប ( រូបកើតអាស្រ័យហទយ) ជាដើម ។ ហើយចុះត្រង់នេះវិទ្យាសាស្ត្រគេនិយាយដូចម្តេចវិញ ? ពេលមេជីវិតញីឈ្មោលបានជួបគ្នាហើយវាប្រើអង់សុីមរំលាយភ្នាសរបស់វា ហើយសុីតូប្លាសនិងណ្វៃយ៉ូរំកិលចូលគ្នា រួចរំលាយទៅជាណ្វៃយ៉ូតែមួយ ហើយក្រូម៉ូសូមរំកិលចាប់គូអូម៉ូឡូក(បើប្រភេទសត្វតែមួយទើបបង្កកំណើតបាន បើប្រភេទខុសគ្នាវាក៏រលួយចោលទៅ) បន្ទាប់មកមានការបង្កាត់ហ្សែនឆ្លុះគ្នាហើយកំណត់ លក្ខណៈរូបកាយឯកត្តជំនាន់ថ្មី(ហ្វេណូទីប)និងលក្ខណៈចិត្តគំនិតរបស់ឯកត្តៈថ្មីនោះដែរ(ហ្សេណូទីប) ទីបំផុតស៊ុតបង្កកំណើតជាទារកមួយបានកើតឡើង ដែលជាផលិតផលបានទទួលពីម្តាយខ្លះ(n) ពីឪពុកខ្លះ(n) វិទ្យាសាស្ត្រមិនបានរកឃើញថា មានវិញ្ញាណមួយមកពីណាមកចូលរួមនោះទេ ទាំងរកមិនទាន់ឃើញទៅទៀតពីមូលហេតុពិតប្រាកដនៃកុមារចាំជាតិផងដែរ ។ តាមច្បាប់ឋាមពលៈ មិនដេឡេយ៉េវនិយាយថា មិនមានរូបធាតុណាមួយត្រូវរលត់សូន្យនៅក្នុងធម្មជាតិនោះទេ វាមានតែបម្លែង ! តាមរូបវិទ្យាកង់តូមវិញលោកនេះសារុបមកមានត្រឹមតែឋាមពល(នាមធាតុ)ព្រោះអាតូមក៏ជាឋាមពល ដែលចិត្តក៏ជាឋាមពល ដែលមានល្បឿនលឿនជាងល្បឿនពន្លឺទៅទៀតផង ។

