មួយរយះធំមកហើយដែលចៅគិតពីការឈឺស្លាប់

S

មួយរយះធំមកហើយដែលចៅគិតពីការឈឺស្លាប់ ភយ័ខ្លាចនិងសេចក្ដីស្លាប់រហូត ភយ័ព្រោះតែការជាប់ជំពាក់និងកូនៗ ជាការពិតណាស់លោកតាអ្វីៗមិនមែនជារបស់យើងទេ មិនទៀង ជាទុក្ខ ជាអន្តតា មនុស្យគ្រប់គ្នាត្រូវតែស្លាប់ មានកើតត្រូវតែមានស្លាប់ ចៅយល់ហើយ🙏 ព្រមក៏ស្លាប់មិនព្រមក៏ស្លាប់ អ្វីដែលចៅត្រូវបន្តរគឺប្រឹងសន្យំបុណ្យអោយអស់ពីចិត្តមុននិងចៅលាចាកលោកនេះទៅ ចៅនិងបង្រៀនកូនៗអោយខំសន្យំបុណ្យនិងណែនាំបង្ហាញទុក្ខជាស្ពានដើម្បីជួយខ្លួនពួកគេ បើកូនៗខំប្រឹងនោះនិងឆ្លងផុតតែបើមិនខំប្រឹងគឺអោយទៅតាមកម្មរៀងខ្លួនចុះ 🙏ចៅនិងខំប្រឹងបន្តរសាងសេចក្ដីល្អរហូតដល់ដង្ហើមចុងក្រោយ ជាចុងក្រោយចៅសូមអគុណលោកតាធំៗដែលបានបង្រៀនចៅៗទាំងអស់គ្នាចៅពិតជាមានបីតិខ្លាំងណាស់លោកតា សូមអោយបុណ្យដែលចៅបានធ្វើជួយអោយលោកតាបាននៅសុខភាពល្អនិងអាយុវែង ដើម្បីជួយដល់បុគ្គលដែលងងឹតអោយមកភ្លឺវិញផងចុះ 🙇🙏

Comments