នៅលើផ្លូវជីវិត

S

នៅលើផ្លូវជីវិត អ្នកដំណើរទាំងអស់តែងដើរទើសគ្នាជាធម្មតា ក្មេងៗស្រែកឡូឡាមួរម៉ៅព្រោះទើសចិត្ត អ្នកមិនបានអប់រំចិត្តមានរហូតដល់ប្រើពាក្យសម្តីធំតូចដាក់គ្នាទៀតផង ។ ចំណែកមនុស្សចាស់ ពេលក្មេងដើរទើសក៏ញញឹមស្ងៀម ព្រោះមេត្តាចិត្តគេដឹងច្បាស់ថា ពេលក្មេងមានពិសោធហើយតែងចាស់ចិត្ត ចាស់គំនិតជាធម្មតា ។ អ្នកបដិបត្តិធម៌ក៏ដូចគ្នា កំពុងធ្វើសីលសមាធិគឺនៅឡូឡាដាក់គ្នាអីចឹងហើយដល់តែចូលតួបញ្ញា ឬ បញ្ញាកើតឡើងឃើញជាក់ច្បាស់ថាអត់មានអ្នកណាបានអីពីលោកនេះទេ អ្វីដែលខ្លួនកំពុងគិតគឺជាទិដ្ឋិ បញ្ញាឃើ់ញ្បាស់ថានិព្វានគឺជាការលះបង់ទើបស្ងាត់បាត់មាត់បាត់ករៀងខ្លួន ។ ខណៈកំពុងធ្វើគឺកំពុងសំគាល់ថាខ្លួនបាន ដែលតាមពិតត្រឹមតែជាអារម្មណ៍កើតរលត់តែប៉ុណ្ណោះ ! ។

Comments