តើពុទ្ធសាសនានិកាយមហាយាន បានដល់និព្វានឬទេទាន ? ព្រោះហេតុអី ? ថ្មីៗនេះ ភិក្ខុ តិចញ៉ាត់ហាន់ខាងមហាយាន គេបានប្រកាសថា លោកបានត្រាស់ដឹងនូវនិព្វាន តើលោកបានរួចពីចំណងពិតប្រាកដទេ ? (ឥឡូវលោកមរណៈភាពហើយ)។
ចម្លើយទីមួយៈ តើពុទ្ធសាសនានិកាយមហាយានមានទិសដៅជាប់ដោយអត្តាដែរឬ ? បើជាប់ដោយអត្តា ហើយប្រតិបត្តិធម៌ដើម្បីឲ្យខ្លួនបាននោះទេ សូមជំរាបថាព្រះនិព្វាននោះ ច្បាស់ជារកផ្លូវទៅមិនឃើញនោះឡើយ ។
ចម្លើយទីពីរៈ សាសនាណាក៏មាននិព្វានដែរ សូម្បីតែមហាយានក៏គេថាគេបាននិព្វានដែរ ថ្មីៗនេះភិក្ខុតិចញ៉ាត់ហាន់ ត្រូវបានពិភពលោកប្រកាសថា ជាបុគ្គលត្រាស់ដឹងនូវនិព្វានដែរ ដែលគេមានធម៌វិន័យផ្សេងពីខាងយើង ។ យើងក៏មិនអាចបដិសេធគេបានដែរ នេះហើយជាទិដ្ឋិសត្វលោក ឆ្លងទិដ្ឋិរួចទាល់តែបានឃើញត្រៃល័ក្ខណ៍ធម៌តាមសម្មាទស្សនៈនិងបដិវេធធម៌ រក្សាសីលល្អគឺដើម្បីការប្រព្រឹត្តទៅនៃសមាធិ សមាធិបានល្អហើយ គឺដើម្បីវិបស្សនា លំអបីនេះជួយដុសខាត់គ្នាទៅវិញទៅមក ឲ្យកាន់តែល្អឡើង ទីបំផុតដើម្បីលះឧបាទានតែម៉្យាងគត់ ។ កិច្ចបដិបត្តិណាបើមិនលះការប្រកាន់ទេ កិច្ចបដិបត្តិនោះជាវដ្តៈគាមិនីបដិបទា(ប្រតិបត្តិជាប់ក្នុងភព) នេះជាការវិនិច្ឆ័យអំពីនិព្វាន ។ សីល សមាធិ វិបស្សនា ក៏ដូចគ្នា នៅទីបំផុតក៏ត្រូវតែលះដែរ ដើម្បីអនុបាទាបរិនិព្វាន ប៉ុន្តែសីលនៅតែរក្សាចំពោះបុគ្គលដែលនៅមិនទាន់ដឹងខុសត្រូវនៅឡើយ ! ។

