គំនិតល្អ !
១- រូបមន្តជោគជ័យក្នុងជីវិតគឺទាក់ទងនឹង កម្ម(ផលកម្មចាស់ និង កម្មថ្មី) - បញ្ញា(ការគិតត្រូវ) - និងការព្យាយាម ដែលត្រូវដោះស្រាយដោយអំពើល្អនិងប្រកបដោយបញ្ញា។
២- អ្នក(សតិនិងបញ្ញា)នេះហើយគឺជាប្រធាននៃចិត្តរបស់អ្នក ហើយក៏ជាអ្នកបង្កើតវាសនារបស់ខ្លួនឯងដែរ អ្នកអាចគ្រប់គ្រងចិត្តនិងកម្មរបស់អ្នក ហើយបង្កើតជីវិតរបស់អ្នកតាមតែអ្នកចង់បាន ! ។
៣- មនុស្សល្ងង់ជាអ្នកបរិច្ចាគ មនុស្សឆ្លាតចាំតែទទួល តែបើឆ្លាតជ្រុលគឺជៀសមិនផុតពីត្រូវរស់ឯកោព្រាត់ញាតិផៅ និងត្រូវស្រុះក្នុងខ្ទះភ្លើងស្ពាន់ក្រោយអំពីស្លាប់ជាមិនខាន។
៤- ជំនឿថាបុណ្យបាបមិនមានផល គឺគ្រោះថ្នាក់ខ្លាំងណាស់ ជំនឿនេះនាំមនុស្សមិនឲ្យចេះធ្វើអំពើល្អ គេធ្វើតែអំពើបាបដោយសេរី ទីបំផុតលោកទាំងមូលនឹងក្លាយជាកន្លែងកាប់សម្លាប់ មនុស្សជាតិនឹងត្រូវបំផ្លិចបំផ្លាញ ។
៥- បរពិត្រព្រះមុនីឥសី ! ព្រោះតែហេតុអ្វី ទើបព្រះអង្គមានរស្មីកាយ មានអាយុវែង គ្មានជំងឺ ហើយអាចទៅមកតាមអាកាសបាន?(បិតាព្រះនាងរុចាបានសួរព្រះពោធិសត្វកាលមានកំណើតជាព្រះនារទៈ)ព្រះមុនីឥសីតបថា ៖ អាត្មាចំរើនធម៌៤ប្រការ ពោលតែពាក្យពិត ពាក្យមានប្រយោជន៍១ ស្វែងយល់ពីសច្ចៈធម៌ ១ សំរួមឥន្ទ្រិយទាំង៦ ១ និងការបរិច្ចាគទាន១ បើអ្នកប្រាថ្នាបានដូច្នេះ ចូរធ្វើតាមអាត្មាចុះ ! ។តាមពិតបុណ្យក្នុងពុទ្ធសាសនា គឺជាបុណ្យក្នុងការបង្អោនចិត្តប្រាថ្នាទាំងអស់ ក្នុងប្រវត្តិអសីតិមហាសាវ័កក្តី ប្រវត្តិមហាឧបាសក មហាឧបាសិកាក្តី ពួកលោកសុទ្ធតែបានធ្វើបុណ្យហើយប្រាថ្នាទាំងអស់ ខ្លះដាក់បាតលោក១០០០អង្គហើយបួងសួងប្រាថ្នា ខ្លះថ្វាយដីសង់វត្តហើយប្រាថ្នា អស់៤ព្រះពុទ្ធផង អស់បីព្រះពុទ្ធផង ប្រាថ្នាតំណែងក្នុងពុទ្ធសាសនានិងការរួចចាកទុក្ខ ដូចៗគ្មា! ។

