ការវិវត្តនៃសង្គមមនុស្សចូលក្នុងសម័យមួយដែលមនុស្សមានសិទ្ធសេរីភាពស្មើគ្នាក្នុងការគ្រប់គ្រប់ប្រព័ន្ធអ៊ីធើណេត ដែលជាសម័យកាល Web3 ហើយចំណេះដឹងក្នុងវិស័យហិរញ្ញវត្ថុក្នុងពេលអនាគតពិតជាកាត់តែសំខាន់ណាស់ ។ ការវិនិយោគលើវិស័យគ្រីបតូ Crypto តម្រូវឲ្យមានការស្រាវជ្រាវ និងសិក្សាឲ្យបានស៊ីជម្រៅ ហើយចំណេះដឹងទាំងនោះបានចូលរូមជាផ្នែកយ៉ាងសំខាន់សម្រាប់ការបង្កើតផលចំណេញលើការវិនិយោគ ។
មានចំណេះដឹងហើយស្វែងយល់ពីពិភពលោកក្នុងពេលអនាគត បានធ្វើឲ្យមានសេដ្ឋីថ្មីៗជាច្រើនពាសពេញពិភពលោក ។ ការសិក្សាបម្រែបម្រួលធំៗក្នុងសង្គម បានធ្វើឲ្យមនុស្សមានទស្សនវិស័យវែងឆ្ងាយក្នុងការចាប់ផ្តើមអនុវត្តតាមផែនការ ដោយមិនរុញរា ហើយការចាប់យកឧកាសនាពេលបច្ចុប្បន្ននេះពិតជាសំខាន់ណាស់ ព្រោះថាក្នុងពេល ១០០ ឆ្នាំខាងមុខ រាស់ប្រព័ន្ធហិរញ្ញវត្ថុ និងស្ថិតក្នុងចំណែកនៃគ្រីបតូ ហើយអតិផរណាក្នុងរូបិយប័ណ្ណនិងមានកាត់តែតិចទៅៗ ដោយសារមានStable coin ។ អ្នកអាចសាកគិតកាលពី៥០ ឆ្នាំមុខ ប្រព័ន្ធហិរញ្ញវត្ថុមិនមានការរីកចម្រើនខ្លាំងឡើយ ដោយការផ្ទេរប្រាក់ និងសន្សំបា្រក់តាមធនាគានៅមានកម្រិត ហើយប្រទេសកំពុងអភិវឌ្ឍន៍ មានប្រជាជនដែលប្រើប្រាស់ការសន្សំបា្រក់ និងសេវាធនគានៅមានកម្រិតតិចណាស់ ។
ការរីកចម្រើននៃបច្ជេកវិទ្យានៅតែបន្តមិនឈប់ឈរ ដោយមនុស្សបានបង្កើតប្រព័ន្ធជាច្រើនដើម្បីឲ្យកាន់តែងាយស្រួល ហើយការបង់ថ្លៃសេវាកាន់តែតិចទៅៗ លើរឿងមួយចំនួន ក្នុងនោះមានការផ្ញើប្រាក់ ទូរស័ព្ទ អ៊ីតធើណេត ... ។ រឿងជាច្រើនទៀតដែលនឹងកើតមានពេលអនាគត បើយើងមានចំណេះដឹងរឿងការផ្លាស់ប្តូរ នៃសង្គមក្នុងលោកយើងបាន ហើយចាប់យកមកអនុវត្តដើម្បីជាផលប្រយោជន៍នោះទើបហៅថា ចំណេះដឹងជាអំណាចអាចគ្រប់គ្រងនិងរៀបចំផែនការដើម្បីទទួលបានប្រយោជន័ដូចអ្នកដែលសន្សំកាក់ BTC កាលពី១០ ឆ្នាំមុន ។

