កុំមកប្រកែកយកចាញ់ឈ្នះ ចង់ណាស់ជំនះឈ្នះរៀងៗខ្លួន
គិតតាមទៅមកនឹងគុំគួន មិនស្រួលក្នុងខ្លួនញ័រអស់ប្រាណ។
ចង់ណាស់ឲ្យគេយល់តាមខ្លួន គំនិតមាំមួនហួសការស្មាន
មិនខ្វាយខ្វល់អ្វីឲ្យតែបាន ដឹងទេកល្យាណតើបានអ្វី ។
បានឈ្នះមែនពិតរូបខាងក្រៅ ធ្វើតាមកម្លៅនៃប្រុសស្រី
មិនដឹងក្នុងចិត្តជាប្រក្រតី ស្រុះស្រួលភក្តីតាមសន្តិ ។
ដូច្នោះចូលកុំប្រកែកឡើយ ព្រោះអីអ្នកអើយគេអាប់យស
ព្រោះគេគិតថាវាល្អហួស អ្នកអាចនាំឈ្លោះព្រោះត្រឹមត្រូវ ។
ចូរកុំប្រកែករឿងធម្មតា អាចនាំអាត្មាបាត់ប្រយោជន៍
ប្រកែករករឿងនាំឲ្យខ្លោច ដូចសត្វសង្កោចក្នុងចិន្តា ។

