ចូរស្រលាញ់តាមចិត្ត និងធ្វើការតាមចំណង់

S
soksan

ការស្រលាញ់ពេញចិត្ត និងចូលចិត្តជាសភាពចិត្តដែលអ្នកបានទទួលដឹង និងតាមធម្មជាតិនៃចិត្តរបស់បុគ្គលនីមួយៗ កាលបើរឿង ហេតុ និងអ្វីដែលត្រូវចិត្តអ្នកនោះហើយ នោះវានិងធ្វើឲ្យអ្នករីករាយ ហើយពេលខ្លះរឿងមួយចំនួន ស្រលាញ់ដោយគ្មានហេតុផល ហើយមិចបាច់សួរថា ហេតុអ្វីបានជាអ្នកស្រលាញ់ និងចូលចិត្ត ? អ្នកពិបាកនិងឆ្លើយព្រោះការស្រលាញ់វាគ្មានហេតុផលនោះទេពេលខ្លះ វាជារលកចិត្តដែលជាប់ពីអតីតជាតិ ។ 

ការស្រលាញ់និងចូលចិត្ត បានធ្វើឲ្យអ្នកមើលឃើញតែចំណុចល្អតែប៉ុណ្ណោះ ហើយរាល់រឿង និងហេតុដែលកើតឡើងវាល្អពេលដែលអ្នកទទួលនូវចិត្តស្រលាញ់ គ្រប់រឿងដូចបុរសម្នាក់ស្រលាញ់នារីម្នាក់ ទោះស្ថិតក្នុងស្ថានភាពបែបណាក៏ មិនអាចដកចិត្ត និងអាចបំភ្លេចបានព្រោះវាជាចិត្តដែលឡជាប់ដោយសេចក្តីស្រលាញ់ ។ ការស្រលាញ់ប្រៀបបាននឹង បុផ្ផាដែលត្រូវទឹកសន្សើម ហើយរីករាយស្រស់ថ្លា ដោយសណ្ណានចិត្តល្អ និងការទទួលបាននូវចិត្តរីករាយ ។ 

ធ្វើការតាមចំណង់ ដូចជាថាមពលដែលបញ្ចេញមកមិនចេះរីងស្ងួត ហើយទោះក្នុងស្ថានភាពលំបាកបែបណា ក៏នៅតែអាចធ្វើការបានព្រោះវាជាចំណង់ដែលរុញច្រាន ហើយទទួលបាននូវភាពរីកចម្រើន ។ ការងារដែលធ្វើតាមចំណង់បានធ្វើទៅដោយមិនគិតពីភាពនឿយហត់ ឬលំបាកទោះប្រើពេលវេលាច្រើនបែបណា អាចអត់ធ្មត់បាន ទោះថ្ងៃឬយប់ ក៏អាចបំពេញការងារបានមិនខ្វល់ពីភាពនឿយហត់ អស់ប្រាក់កាសច្រើប៉ុណ្ណា និងត្រូវបានអ្នកជុំវិញរារាំងប៉ុណ្ណាក៏អាចធ្វើបានដោយចិត្តរីករាយព្រោះវាជាចំណង់ដែលមិនអាចខ្វះបាន៕ 

Comments