ជីវិតមនុស្សមិនមែនកើតមកសម្រាប់តែរស់នោះទេ តែសម្រាប់ប្រយុទ្ធយកជ័យជំនះ

S
soksan

ការរស់នៅក្នុងសង្គមមនុស្សពិតណាស់តែជួបនូវបញ្ហា ហើយដើម្បីរស់មនុស្សត្រូវប្រឹងប្រែងធ្វើការងារ តស៊ូជំនះរាល់ឧបស័គ្គដែលកើតមានឡើង ហើយបានកើតជាមនុស្សពិតជាសំណាងណាស់ព្រោះមានសតិរលឹកដឹងខុសត្រូវ ល្អអាក្រក់ និងគិតពិចារណា ខុសអំពីសត្វដែលរស់តាមតែសភាវគតិ​។​ បើមនុស្សមិនបានប្រើប្រាស់នូវ សតិ បញ្ញាញាណ របស់ខ្លួនទេ នោះយើងពេលនេះប្រហែលដូចជាមនុស្សក្នុងយុគសម័យថ្មបំបែកហើយ ។ ចាប់តាំងពីរបុរាណកាលមកដល់បច្ជុប្បន្ន មនុស្សបានប្រើជីវិត ជំនះរាល់ បញ្ហាច្រើនរាប់មិនអស់ ទោះស្ថិតក្នុងស្ថានភាពលំបាកយ៉ាងណាក៏ដោយ ក៏នៅតែមុនចុះចាញ់ឡើយ ។ 

មានជីវិតមានការតស៊ូ នេះជាសុភាសិតដែរខ្មែរយើងតែងពោលឡើងក្នុងពេលមានបញ្ហា ហើយការជំនះរាល់បញ្ហា មនុស្សបានធ្វើចាប់តាំងមានបុរាណកាសមកដល់សង្គមបច្ច​ប្បន្ន ។ យើងជំនះលើអនក្ខរភាពដោយខិតខំរៀនសូត្រមិនរាថយ ទោះក្នុងភាសាជាតិ ភាសាបរទេស និងបច្ចេកវិទ្យា ចំណេះដឹងត្រូវតែប្រឹងប្រែងធ្វើឲ្យសម្រេចបាន។ ការសិក្សារៀនសូត្រ បើមិនខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់នោះទេ ពិតណាស់យើងមិនអាចជំនះ និងទទួលបានជោគជ័យនោះទេ ។ 

ក្នុងធម្មជាតិ ជីវិតតែងជួបនូវគ្រោះធម្មជាតិ មានភាពរាំងស្ងួត គ្រោះទុរ្ភិក្សផ្សេងៗ ហើយមនុស្សមិនបណ្តែតបណ្តោយតាមយថាកម្មនោះទេ តែមនុស្សបានប្រឹងប្រែង ធ្វើការការពារ ប្រយុទ្ធ បង្គារ កុំឲ្យកើតមានឡើងមិនរាថយព្រោះថា យើងមិនរស់ត្រឹមតែរស់នោះទេ តែត្រូវរស់ដោយយកឈ្នះនូវបញ្ហា ។ ប្រទេសរីកចម្រើន ដូចជាជប៉ុន តែងជួបនូវគ្រោះរញ្ជួយដី និងគ្រោះធម្មជាតិជាច្រើន តែប្រជាជនប្រទេសនេះ មិនដែលចុះចាញ់ម្តងណាឡើយ ក្នុងការប្រយុទ្ធ ការពាដើម្បីសេចក្តីសុខ និងភាពរីកចម្រើន ៕

Comments