សព្វថ្ងៃប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើន នៅតែបន្តរីកចម្រើន ហើយប្រទេសកំពុងអភិវឌ្ឍន៍ក៏នៅតែប្រឹងប្រែងបង្កើនសេដ្ឋកិច្ចរបស់ខ្លួនយ៉ាងខ្លាំង ទោស្ថិតក្នុងស្ថានភាព នៃមេរោគកូវីដរីករាលដាល និងលំបាកយ៉ាងណាក៏ដោយ ។ សេដ្ឋកិច្ចរបស់ប្រទេសសេរី អាស្រ័យលើប្រាក់ចូលរបស់ពលរដ្ឋ របស់ក្រុមហ៊ុនឯកជន ដែលបានបង់ពន្ធជូនរដ្ឋ ហើយគម្រោងអភិវឌ្ឍរបស់រដ្ឋ វាអាស្រ័យលើកាវិនិយោគវិស័យឯកជន បើវិស័យឯកជនរីកចម្រើននោះរដ្ឋមានចំណូល ។ វិស័យឯកជនត្រូវការជាចំបាច់ នូវឱកាសដែលផ្តល់ដោយរដ្ឋ ទាំងសន្តិសុខ ការការពារទ្រព្យសម្បត្តិ និងបង្កើតភាពងាយស្រួលដល់ក្រុមហ៊ុន ។

