មុខងារទីមួយនៃកសិកម្ម គឺចិញឹមមនុស្សក្នុងលោក ។ តំបន់ស្រែចម្ការត្រូវបានបង្កើតឡើងដោយមនុស្សតាំងពីយូរលង់ណាស់មកហើយ ។ ប្រជាជនក្នុងពិភពលោកភាពច្រើនរស់ដោយធ្វើកសិកម្ម ហើយកំណែប្រែនិងការអភិវឌ្ឍន៍កសិកម្មនៅក្នុងប្រទេសជាច្រើនបានកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ។ នៅក្នុងប្រទេសរីកចម្រើន គេយកចិត្តទុកដាក់ទៅលើកសិកម្មបែបទំនើបដោយផ្អែកលើការប្រើបច្ចេកទេសជឿនលឿន លើការដាំដុះ ការរកទីផ្សា ទាំងក្នុងស្រុក និងក្រៅស្រុក ។
ដីធ្វើកសិកម្មនៅក្នុងតំបន់អភិវឌ្ឍន៍មានការថយចុះព្រោះ សំណង់ និងការពង្រីកដីសម្រាប់ឧស្សាហកម្មមានកំណើន ដូច្នោះហើយផលិតកសិកម្មនៅក្នុងតំបន់នោះមានការថយចុះ និងប្រជាជនប្តូរទៅធ្វើការងារផ្នែកផ្សេងៗពីកសិកម្ម ។ នៅក្នុងប្រទេសកំពុងអភិវឌ្ឍ កំណើនប្រជជនបានដាក់បន្ទុកដល់តំបន់ជនបទ ដោយសារដីធ្វើកសិកម្មមានតិច ហើយប្រជាជនត្រូវចំណាកស្រុកមករការងារនៅទីក្រុង នឹងចេញទៅប្រទេសផ្សេងទៀតដោយរំពឹងថាពួកគាត់និងរកប្រាក់ចំណូលបានច្រើនជាងការធ្វើកសិកម្ម ៕

