បង្វឹកខួរក្បាលបង្កើតភាពប៉ិនប្រសប់នៃជំនាញ

S
soksan

ខួរក្បាលជារីរាង្គដ៏ពិសេស ហើយការអភិវឌ្ឍន៍ខួរក្បាលពិតណាស់វាអាចជួយឲ្យមនុស្សបំពេញការងារបានយ៉ាងមានប្រសិទ្ធភាព និងល្អប្រសើរ ។ ការរៀនជំនាញទាំងអស់ចាប់តាំងពីកុមារតូចហាត់និយាយស្តាប់ កាន់វត្ថុ ធ្វើចលនា ត្រូវបានអភិវឌ្ឍបន្តិចម្តងៗ ។ ការៀនជំនាញត្រូវថ្មីខួរក្បាលបង្កើតការចាប់រាល់ពត៌មានក្នុងប្រព័ន្ធប្រសាទនៃខួរក្បាល ហើយការបង្កើនសម្ថភាពខួរក្បាលកុំឲ្យចុះខ្សោយយើងត្រូវអ​នុវត្តដូចខាងក្រោម៖

គេងគ្រប់គ្រាន់

ការគេងគ្រប់គ្រាន់ស្កប់ស្កល់ ឲ្យបានយ៉ាងតិចយ៉ាងតិច ៧ ម៉ោង ហើយចូលគេងមុនម៉ោង១០ យប់ពិតជាជួយឲ្យខួរក្បាលបានសម្រាកគ្រប់គ្រាន់ ។ មនុស្សសម័យបច្ចុប្យន្នភាគច្រើនចូលគេងយប់ជ្រៅដោយរង្វល់ការងារច្រើន ហើយប្រើប្រាស់ទូរស័ព្ទ និងកុំព្យួទ័ររហូតយប់ជ្រៅទើបចូលគេង ហើយការធ្វើបែបនេះវាធ្វើឲ្យប៉ះពាល់ដល់សុខភាពខួរគ្បាល។ 

បរិភោគឲ្យគ្រប់គ្រាន់

ការបរិភោគឲ្យគ្រប់គ្រាន់នេះ ត្រូវឲ្យបរិភោគបន្លែ ត្រីសាច់ មានជីវជាតិគ្រប់គ្រាន់ មិនត្រូវបរិភោគអាហារដែលមានជាតិស្គរខ្ពស់ ស្រា បារី សាជាតិញៀនផ្សេងៗឡើង ។ ការបរិភោគបន្លែ សាច់ ហើយកាត់បន្ថអាហារដែលមានជាតិកាបូហៃដ្រីតច្រើន ពិតជាជួយឲ្យសុខភាពយើងល្អ មានសម្រស់ក្មេងជាងវ័យ  ហើយខួរក្បាលទទួលបាននូវសារជាតិចិញ្ចឹមគ្រាប់គ្រាន់ ។ 

ការអានសៀវភៅ និងរៀនភាសាថ្មី

ការអានសៀវភៅ ពិតជាអាចជួយឲ្យភាពចង់ចាំនៃខួរក្បាលនៅតែបន្ត ហើយការអានបានធ្វើឲ្យការចងចាំប្រសើរឡើង និងកម្លាំងនៃភាពវៀងវៃមានភាពរឹងមាំ ។ ការហាត់រៀនភាសាថ្មីដែលយើងចង់ចេះ វាបានធ្វើឲ្យសកម្មភាពខួរក្បាលបង្កើនការចងចាំ និងមានសុខភាពល្អ ។ 

ការធ្វើសម្មាធិ 

ការហ្វិកហាត់ធ្វើសម្មាធិ បានធ្វើឲ្យសុខភាពខួរក្បាលនៅល្អ រឹងមាំ ជាអ្នកដែលមិនដែលធ្វើសម្មាធិ ។ ការធ្វើសម្មាធិទៀងទាត់រៀងរាល់ថ្ងៃ បានធ្វើខួរក្បាលមនុស្សស្រស់ថ្លា មានថាមពលនៃការគិតប្រសើរ អាចប្រមូលអារម្មណ៍បានល្អ និងសុខភាពល្អ ។​ ការធ្វើសម្មាធិត្រូវបានអ្នកស្រាវជ្រាវបង្ហាញថា វាបានជួយឲ្យ មនុស្សគិត នឹងដោះស្រាយបញ្ហាបានល្អ ហើយមានសេចក្តីសុខ បំពេញការងារបានល្អ ។ 

ការធ្វើលំហាត់ប្រាណ​

ពិតណាស់រាងកាយត្រូវការធ្វើលំហាត់ប្រាណ ការដើរ ធ្វើចលនា រត់ ហែលទឹក និងលំហាត់ប្រាណបែប យូហ្កា និងសម្មភាពរាងកាយជា​ច្រើនទៀតបានធ្វើឲ្យខួរក្បាល មានសុខភាពល្អ ។ ការអនុវត្ថលំហាត់ប្រាណត្រឹមត្រូវពេលព្រឹក ក្រោមពន្លឺព្រះអាទិត្យ ពិតជាល្អណាស់សម្រាប់រាងកាយ និងសុខភាពខួរក្បាល ។​

ដំណើរកម្សាន្ត និងការសម្រាក 

ការដើរក​ម្សាន្ត និងសម្រាកពីភាពតានតឹងនៃការងារ បានធ្វើឲ្យខួរក្បាលមានភាពស្រស់ថ្លា និងទទួលនូវរឿងថ្មី ជួបកន្លែងថ្មី ទទួលបានបទពិសោធន៍ថ្មី និងការជួបជុំមនុស្ស ពិភាគ្សា ជជែកលែង ។

រាល់កម្មភាពទាំងនេះវាពិតជាអាចជួយឲ្យខួរក្បាលយើងមានភាពប្រសើរឡើង ហើយសុខភាពល្អ មិនមានជំងឺណាមកបៀតបៀនឡើង ។ សុភាពជាទ្រព្យសម្បត្តដ៏ប្រសើរបំផុតនៃជីវិត  ហើយខ្ញុំបានឆ្លងកាត់ និងទទួលបាននូវចំណេះដឹងទាំងនេះ វាបានធ្វើឲ្យខ្ញុំ មានសុខភាពខួរក្បាល និងរាងកាយរឹងមាំ មិនបារម្មនឹងជំងឺ ហើយបំពេញការងារបានល្អជាលំដាប់ ។ 

Comments