ពេលវេលាចេះតែដើរទៅមុខ ហើយនៅសល់តែប៉ុន្មានថ្ងៃទៀត ឆ្លងឆ្នាំថ្មីទៀតហើយ ។ ការប្រឹងប្រែងធ្វើការងារហាក់ដូចជាដើរលឿនណាស់ ចំពោះអ្នកដែលមមាញឹកនឹងការងារ ហើយជិតដល់ថ្ងៃឆ្លងឆ្នាំតើបងប្អូនក្នុងបណ្តាញសង្គមសេរីមានបំណងប្រាថ្នាឲ្យសម្រេចអ្វីខ្លះក្នុងឆ្នាំថ្មី។ ឥលូវយើងចូលមកប្រធានបទយើងវិញទាក់ទងនឹងការទំនេរ ។
បើនិយាយពីរឿងទំនេរ ខំគិតថាការទំនេរបានធ្វើឲ្យមនុស្សជាច្រើនបាត់ឲ្យកាសអភិវឌ្ឍន៍ខ្លួន ព្រោះគាត់មិនបានគិត និងរកអ្វីឲ្យប្រសើរឡើងជាបច្ចុប្បន្ន បើទៅធ្វើការនឹកដល់ថ្ងៃឈប់ ហើយបើគេឲ្យសម្រាកគឺថា ចង់បន្ថែមថ្ងៃឲ្យច្រើនជានេះទៀត ។ ការទំនេរបានធ្វើឲ្យរវើរវាយគិតផ្តេសផ្តាស ហើយស្ពឹកស្រពន់ មិនរហ័សរហួន ហើយអាចនាំឲ្យមានជំងឺផ្សេងៗទៀត ។ ខ្ញុំឃើញថាគ្មានអ្នកមានឬអ្នកដែលពូកែក្នុងការដឹងនាំជាអ្នកទំនេរនេះទេ។ ពួកគាត់ប្រឹងប្រែងធ្វើការដោយភាពវៃឆ្លាត និងមិនដែលគិតពីវ័យថាចាស់ហើយ ឬក្មេងពេកនេះទេ ឲ្យតែអ្វីដែលគាត់ចង់បានចង់ធ្វើគឺមិននៅស្ងៀមឡើយ។ ទំនេរព្រោះខ្ជឹល ទំនេរព្រោះគិតថាគ្រប់គ្រាន់ហើយ ទំនេរព្រោះចង់ឲ្យតែទំនេរ រឿងទាំងនេះ គ្មានកំពូលអ្នកដឹងនាំ ឬបុគ្គលជោគជ័យធ្វើឡើយ ។ ការខិតខំធ្វើការងារពិតជាមានតម្លៃ ហើយមនុស្សល្អជាមនុស្សប្រឹងប្រែធ្វើការដើម្បីប្រយោជន៏រួម ។ សូមឲ្យឆ្នាំថ្មីមានការងារធ្វើច្រើន មានពេលបំពេញការងារឲ្យល្អឡើងៗ ៕

