បើចង់ធំឲ្យខំពីតូច បើខ្លាចខូចកុំឆាប់ខឹង

S
soksan

ដើមឈើដែលធំ រឹងមាំ បានជាម្លប់ និងមានផលផ្លែដែលជាប្រយោជន៍ វាកើតចេញពីកូនឈើដែលតូច ហើយពេលនៅតូច វាត្រូវប្រឹងប្រែងរស់ និងចាក់​​​​​​​​​​​​​​​​​​​​​ឫសឲ្យបានល្អ ប្រឹងស្រូបយកសាជាតិចិញ្ចឹម ដើ​ម្បីយកឈ្នះ ព្យុះ ភ្លៀង និងភាពរាំស្ងួត ។ ភាពធំ ខ្ពស់ មាំ របស់ដើមឈើដែលបានឃើញពេលនេះវាប្រាកដណាស់វាត្រូវឆ្លងកាត់ ដំណាក់កាល រីកធំធាត់បន្តិចបន្តៗយ៉ាងយ៉ូ ។ ការរីកចម្រើននៃអាជីវកម្មមួយ ភាពរឹងមាំនៃអាជីវកម្មមួយត្រូវចាប់ផ្តើមពីតូចជាលក្ខណគ្រួសារ ​និងក្រុមតូចមួយ ហើយបើ ការរៀបចំប្រព័ន្ធឲ្យបានល្អ និងដំណើរការរលូត ទោះជួបបញ្ហាក៏នៅតែបន្ត មិនរាថយ នោះផលដែលជាក្តីរំពឹងទុក និងទទួលបានដូចក្តីរំពឹងទុក។ 

បើដាំឈើតូចមួយហើយចង់ឲ្យធំ ឲ្យរឹងមាំ ខ្ពស់ដូចដើមឈើដែលបានមើលឃើញវាមិនអាចនោះទេ ពេលវេលា ការរីកចម្រើនបន្តិតម្តងៗ មិនចង់ឲ្យធំតែមួយថ្ងៃ ហើយត្រូវបាត់ពីផែនដីនេះ ដូចអាជីវកម្មមួយចំនួនធំលឿនហួស គ្មានគ្រិះរឹងមាំ ឃើញតែផលចំណេញ មិនយូរនោះទេ វានិងបាត់រូបរាងជាមិនខាន ។ បើចង់ឲ្យធំត្រូវខំពីតូច ហើយបើធំហើយកុំធ្វេសប្រហែស ព្រោះថាការរីកចម្រើនវាយឺតណាស់ តែបើរលាយវាបាត់វាលឿនណាស់។ ការកសាងអំណាចហិរញ្ញវត្ថុវាពីបាក ហើយការរក្សាឲ្យវានៅតែបន្តរីកចម្រើនរឹតតែលំបាកបើយើងគ្មានចំណេះដឹងរឿងហិរញ្ញវត្ថុ ។ សិក្សាបន្តិបម្តងៗ មានភាពសន្សំសំចៃ មិនខ្ជះខ្ជាយ វិនិយោគរយៈពេលវែង មានទស្សនវិស័យវែងឆ្ងាយ នោះសំណាងនឹងកើតមានដល់អ្នក ។ 

Comments