បុគ្គលដែលដឹងថាខ្លួនល្ងង់គង់មានថ្ងៃអាចចេះ ហើយបើគិតថាខ្លួនពូកែគ្រប់រឿងនោះពិតណាស់ មានតែ០០៧ ជែមស្មូន ក្នុងរឿងនោះហើយ។ កាលណាឬអ្នកដ៏ទៃថាខ្លួនល្ងង់ ខ្លួនអន់ ពិតជាខឹង ហើយអន់ចិត្ត និងមានគំនិតថាបុគ្គលនេះចេះ ដឹងប៉ុណ្ណាដែលមកពោលប្រមាថបែបនេះ ហេតុអ្វីអ្នកហ៊ានរិះគន់ខ្ញុំ ។ កាលបើមានគំនិតបែបនេះវាជារឿងធម្មតារបស់មនុស្សទូទៅដែលពិតណាស់មិនចង់ឲ្យអ្នកណាមករិះគន់ ឬមើលស្រាលសមត្ថភាពរបស់ខ្លួនឡើយ ហើយស្ទើររកគ្មានបុគ្គលដែលរីករាយក្នុងការទទួលការរិះគន់ ព្រោះពេលខ្លះញញឹម តែក្នុងចិត្តម៉ែចាំទុកគ្មានថ្ងៃភ្លេច ដូចនេះមិនគួរព្យាយាមធ្វើ អ្នកដ៏ទៃអាក់អន់ចិត្ត ឬបង្ហាញថាគេមិនពូកែ យើងគួរប្រើពាក្យល្អៗជំនួសដោយពោលថា ធ្វើល្អហើយតែនៅចំនុចនេះបន្តិច បើកែបន្តិចរិតតែល្អថែមទៀត ឬធ្វើសកម្មភាព និងប្រើពាក្យដែលមិនអាចឲ្យគេអាប់កិត្តិយសរិតតែប្រសើរ ។
ការដឹងថាខ្លួនល្ងង់ដោយខ្លួនឯងពិតណាស់វាល្អជាងគេប្រាប់រាប់រយដង ហើយការល្ងង់ដែលយើងអាចដឹងខ្លួនឯងបានមានបីយ៉ាងគឺ
ទី១ ល្ងង់មិនដឹងអ្វីទាំងអស់
ទី២ ល្ងង់ព្រោះដឹងរឿង តែមិនដឹងការពិត
ទី៣ ល្ងង់ព្រោះព្យាយាមដឹង ពីការអ្វីដែលខ្លួនមិនត្រូវដឹង ។
ចំពោះខ្ញុំដែលជាអ្នកសរសេអត្ថបទនេះក៏ល្ងង់ច្រើនណាស់ដែរព្រោះពេលខ្លះដឹងថាខ្លួនមិនចេះអ្វីទេ ។

