ទ្រព្យនិងបំណុល (បទកាកគតិ)

S
soksan
កូនមាសឪពុក   កូនត្រូវចាំទុក   រឿងលុយរឿងកាក់
រឿងទ្រព្យបំណុល   រឿងបុលជំពាក់   កូនចាំឲ្យជាក់
            អ្នកនឹងបានថ្កើន។
របស់ជាទ្រព្យ   វាពិតល្អគាប់   រកប្រាក់ចូលច្រើន 
ទោះមិនមើលថែរ   ក៏នៅចម្រើន  ប្រាក់ចេះតែកើន
            នេះហៅថាទ្រព្យ។ 
របស់មួយណា    ដែលកូនរក្សា    គិតតាមទំលាប់
តែត្រូវចាយប្រាក់    បង់ឲ្យជាប់លាប់   នេះមិនមែនទ្រព្យ 
             វាជាបំណុល។


ការស្គាល់ទ្រព្យនឹងបំណុល បានធ្វើឲ្យមានគម្លាតគ្នាយ៉ាងខ្លាំងរវាងអ្នកមាន និងអ្នកក្រ ហើយអ្នកមាន សន្សំ និងទិញរបស់ណាដែលឡើងថ្លៃខាងមុខ ដោយវិនិយោគរយៈពេលវែង។ អ្នកមានទិញក្តីសប្បាយតាមក្រោយ ហើយអ្នកក្រទិញការសប្បាយជាមុន ។



            

Comments