រង់ចាំ

S
soksan

ចាំអើយរង់ចាំ   ទោះយូរខែឆ្នាំ 

រង់ចាំជានិច្ច     ព្រោះមានគោលដៅ 

មិនដែលនឹកភ្លេច  ទោះបីភ្នែកធ្មិច 

      មិនភ្លេចបំណង។ 

បើភ្នែកសំឡឹង    អង្គុយសញ្ជឹង

គិតរឿងកន្លង    ថាបានធ្វើហើយ 

ចិត្តមិនសៅហ្មង  ដូចចីត្តដែលផ្សង

     នៅពេលខាងមុខ។ 

ទោះលំបាកកាយ   តែចិត្តសប្បាយ 

មិនព្រួកកើតទុក្ខ   ព្រោះបានធ្វើរឿង 

ដែលល្អទៅមុខ   ដោយមានក្តីសុខ 

     និងការងារពិត។ 

Comments