ជីវិតរស់នៅរបស់មនុស្សយើងប្រៀបបាននឹងការធ្វើដំណើរនៅលើផ្លូវក៏វែងឆ្ងាយមួយដែលយើងត្រូវដឹងថា នឹងទៅផ្លូវណា បើចេះតែដើរទៅតាមយថាកម្ម វានឹងទៅមិនដល់កន្លែងណាមួយឡើង ។ បើមនុស្សយើងមិនដឹងថា ត្រូវការអ្វីក្នុងជីវិត មិនដឹងដឹងថា គិតចង់ធ្វើអ្វីដែលចាត់ទុកថា ខ្ពស់បំផុតក្នុងជីវិត និងមានបំណងចង់ឲ្យជីវិតទៅជាយ៉ាងណានៅពេលចាស់នោះទេ ជីវិតរស់នៅនឹងពនេចរចាប់អ្វីមិនបាន គ្មានគោគជ័យណាមួយពិតប្រាកដជាមិនខានឡើយ ។
នៅទីបំផុត ជីវិតនឹងសោកសៅមានតែការស្រមៃ ហើយជីវិតបែបនេះ ក៏ដូចជាយល់សុបិន្ត ដែលបន្ទាប់ពីក្រោកឡើងហើយអ្វីៗក៏គ្មានដែរ ។ ដូច្នោះហើយ ការររៀបចំផែនការ នឹងចាប់ផ្តើមធ្វើតិចឬច្រើន សន្សឹមៗ នោះជាជោគជ័យដំបូង ដោយការចាប់ផ្តើមវាតែងតែលំបាក ហើយចម្ងាយរាប់ពាន់គីឡូមែត្រចាប់ពីដំណើរមួយជំហាន ទៅ។

