ពាក្យថា «ម៉ែ» ជាពាក្យដែលមានអត្ថន័យសំខាន់ណាស់ ជាពាក្យដែលពីរោះ សើមជ្រួតជ្រាបចូលក្នុងចិត្តរបស់កូនគ្រប់គ្នា ព្រោះម៉ែជាអ្នកមានព្រះគុណដ៏ធំក្រៃលែង គឺជាអ្នកឲ្យនូវជីវិត ឲ្យសេចក្តីស្រឡាញ់ ឲ្យទ្រព្យសម្បត្តិ ឲ្យបានទទួលការសិក្សា។ ម៉ែជាអ្នកចិញ្ចឹមបីបាច់ថែរក្សាកូន ហើយពាក្យ «ម៉ែ» គឺជាពាក្យដែលមនុស្សយើងនិយាយបានមុនពាក្យអ្វីៗទាំងអស់។
ម៉ែ ជាវីរៈនារី សម្រាប់កូនៗគ្រប់រូប ម៉ែតែងតែ ជួយលើកទឹកចិត្ត ជួយគាំទ្រ និងជួយគ្រប់បញ្ហាទាំងអស់ដែលកូនបានជួប។
ម៉ែស៊ូទ្រាំនឹងលះបង់គ្រប់បែបយ៉ាងដើម្បីកូនៗគ្រប់រូប។

@Son Thouch