អត្ថបទអប់រំខ្លី " ចោរប្លន់ធនាគារ"

S
sonthouch
 នៅក្នុងធនាគារមួយមានក្រុមចោរមួយក្រុមបានចូលមកប្លន់ ពេលចូលទៅដលចោរម្នាក់បានស្រែកថា ក្រាបចុះ! លុយជារបស់រដ្ឋ ជីវិតជារបស់អ្នក! ពេលនោះ មនុស្សទាំងអស់បានក្រាបចុះយ៉ាងស្ងៀមស្ងាត់។

_"នេះហៅថា ចេះផ្លាស់ប្តូរគំនិតតាមកាលៈទេសៈ "

បន្ទាប់មកទៀត ចោរបានឃើញនារីម្នាក់ដេកលើតុ ក្នុងអាកប្បកិរិយាមិនសមរម្យ ពេលនោះចោរក៏ប្រាប់នាងថា សូមមេត្តាធ្វើខ្លួនឲ្យថ្លៃថ្នូរបន្តិច ព្រោះនេះជាករណីប្លន់ មិនមែន ករណីចាប់រំលោភទេ។

_"នេះហៅថាមានវិជ្ជាជីវៈត្រឹមត្រូវ។ មិនធ្វើអ្វីដែលមិនមែនជាការងាររបស់ខ្លួន"

នៅពេលដែលក្រុមចោរមកដល់ផ្ទះ ចោរម្នាក់ដែលរៀនចប់អនុបណ្ឌិត បានសួរទៅកាន់ចោរម្នាក់ទៀតដែល រៀនបានត្រឹមថ្នាក់ទីប្រាំមួយថា"តោះរាប់លុយ!    តើយើងប្លន់បានប៉ុន្មាន?"
ពេលនោះចោរដែលរៀនថ្នាក់ទី៦ បានឆ្លើយថា៖
_"ភ្លើណាស់! លុយច្រើនយ៉ាងនេះចាំបាច់រាប់ធ្វើអី? ចាំមើលទូរទស្សន៏ទៅគេប្រាប់ ថាប្លន់អស់ប៉ុន្មានហើយ!"

_"នេះហៅថា បទពិសោធន៏! សព្វថ្ងៃនេះបទពិសោធន៏ មានប្រយោជន៏ជាងសញ្ញាប័ត្រ ដែលត្រឹមតែជាក្រដាស់មួយសន្លឹក"

បន្ទាប់មកប្រធានធនាគារបានប្រាប់ Manager ឲ្យតេរកប៉ូលីសភ្លាមៗ! ប៉ុន្តែបានប្រាប់បន្ថែមថា
“យើងយក៨០លានទុកចាយទៅ ហើយប្រាប់ប៉ូលីសថាបាត់អស់ ១០០លាន”។

_"នេះហៅថា រុញទូកបណ្តោយទឹក! បើជ្រុលជាគេប្លន់ហើយ យកថែមខ្លះទៅ"

ពេលនោះប្រធានធនាគារបាននិយាយថា “ប្រសិនបើមានចោរប្លន់ រាល់ខែមិនដឹង ជាល្អយ៉ាងណា?”

_"នេះហៅថាវិធីប្លែកៗក្នុងការបំបាត់ការអផ្សុក។ យកសេចក្តីសុខខ្លួន មកអង្គុយលើ ទឹកភ្នែកអ្នកដ៏ទៃ។"

នៅព្រឹកបន្ទាប់ ទូរទស្សន៏ក៏បានប្រកាសថា ធនាគារបានបាត់ទឹកប្រាក់ចំនួន ១០០លាន។ ពេលនោះពួកចោរក៏បានរាប់លុយ ហើយរាប់ទៀត តែរាប់បានតែ ២០លានតែប៉ុណ្ណោះ។ ពេលនោះចោរខឹងយ៉ាងខ្លាំង ហើយក៏បាននិយាយថា

_“ពួកយើងប្តូរ ជីវិត តែយកបានតែ២០លាន។ ប្រធានធនាគារកាន់តែចុងប៊ិច យកបានដល់ទៅ ៨០លាន។ មើលទៅមានចំណោះដឹង គឺសាហាវជាងធ្វើចោរទៀត”។

នោះហៅថា ចំណេះវិជ្ជាជាមាសប្រាក់។

ពេលនោះប្រធានធនាគារ សប្បាយចិត្តយ៉ាងខ្លាំង ព្រោះគាត់បានប្រាក់យ៉ាងច្រើន ទៅសងបំណុលដែលជំពាក់គេ។

_"នេះហៅថា ចេះប្រើប្រាស់ឳកាស ដើម្បីឆក់យកប្រយោជន៍"។

Comments