តើលុយជារបស់សំខាន់ដែលទេ?

S
sonthouch
ចម្លើយមួយនេះគ្មានអ្នកប្រាប់ក៏យើងអាចដឹងបានដែរ។ មនុស្សគ្រប់រូបសិទ្ធតែត្រូវការលុយ គ្មាននរណាម្នាក់និយាយថាមិនចង់បានលុយនោះឡើយ នៅក្នុងសង្គមបច្ចុប្បន្នមនុស្សមួយចំនួនចាត់ទុកលុយជាការសំខាន់ ក្នុងជីវិតរស់នៅទៅហើយ ក្រោកពីព្រលឹមដើម្បីទៅធ្វើការ និង ពេលយប់ទើបមកដល់ផ្ទះក៏ដើម្បីលុយ អ្នកខ្លះប្រឹងធ្វើការទាំងយប់ទាំងថ្ងៃមិនគិតពីសុខភាពនិងគ្រួសារក៏ដើម្បីលុយ អ្នកសិក្សាប្រឹងប្រែងរៀនសូត្រក៏ដើម្បីយកចំណេះដឹទៅដូរយកលុយ
អ្នកខ្លះខំធ្វើឆ្កួតធ្វើជាក្នុងបណ្តាញផ្សេងៗក៏ដើម្បីលុយ។
លុយជារបស់សំខាន់សម្រាប់អ្នកដែលគិតថាសំខាន់។
ប៉ុន្តែបើយើងក្រឡេកមើលមួយជ្រុងទៀត ទើបយើងដឹងថាលុយមិនសំខាន់ពេកទេ ការរស់នៅដោយមាន សុភមង្គល មានសុខភាពល្អ ការចេះគោរពគ្នាទៅវិញទៅមក រស់នៅប្រកបដោយសុជីវធម៌ សីលធម៌ ទើបធ្វើឲ្យជីវិតរបស់យើងមានន័យ និងរស់នៅដោយសេចក្តីសុខ។

Comments