ដំណើរជីវិត

S
sonthouch
@ដំណើរជីវិត
នៅក្នុងជីវិតយើងរស់នៅប្រចាំថ្ងៃតែងតែមានការប្រកួតប្រជែងគ្នាដើម្បីឈានទៅរកភាពជោគជ័យ និងឈានទៅរកកន្លែងមួយ ទិសដៅដែលយើងគិតថាល្អសម្រាប់យើង។
ការជោគជ័យទៅលើអ្វីមួយមិនមែនជារឿងងាយស្រួលសម្រាប់យើងនោះទេហើយក៏មិនមែនយើងចង់ជោគជ័យលើអ្វីមួយគឺជោគជ័យភ្លាមនោះដែល។ ការជោគជ័យគឺកើតចេញពីការខិតខំរបស់ទាំងកម្លាំងកាយ កម្លាំងចិត្ត បញ្ញា ស្មារតី ការអត់ធ្មត់ ការព្យាយាម ហើយមួយទៀតនោះគឺពេលវេលាវាសំខាន់ ព្រោះការជោគជ័យទៅលើអ្វីមួយកាន់តែធំយើងក៏ត្រូវការពេលវេលាកាន់តែច្រើនដូចគ្នា។
 ដូច្នេះហើយបើអ្នកចង់ជោគជ័យលើអ្វីមួយអ្នកគួរតែព្យាយាមធ្វើវាឲ្យអស់ពីចិត្ត និងធ្វើវាដោយការយកចិត្តទុកដាក់ ទោះបីជាការជោគជ័យរបស់អ្នកមិនទាន់កើតឡើង ប៉ុន្តែនៅពេលវេលាណាមួយការជោគជ័យរបស់អ្នកនិងលេចរូបរាងមកជាមិនខាន។

Comments