១.គេខុសកុំអាលអរ គេសាទរកុំអាលអួត ។
គិតមុនគូ
២.គ្មានកម្លាំង គ្មានបញ្ញា គ្មានអាហារ គ្មានជិវិត។
គ្មានពូជ គ្មានកំណើត
៣.គ្នាតិចអន្សមខ្លោច គ្នាដូចស្រមោចអន្សមឆៅ។
៥.គុកនិងសោ គឺចោរបង្កើតឱសថល្អឆើតកើតពីរោគ ៦.ដំេណកកើតពីការងុយងោក មនុស្សក្នុងលោកកើតពីកម្ម។
៧.គ្រូកាចសិស្សខូច។
៨.គ្រូទាយ ម្តាយថា។
៩.គួរគិតជីវិតពុំទៀងទាត់ តែងតែបែរបត់កាន់ក្តីស្លាប់ ១០.ពុំដែលបានស្រួលប្រែប្រួលឆាប់ ក្រឡាប់ស្ងាត់សូន្យចា
១១.គោដំបៅខ្នង ក្អែកហើររំលង រំសាយកន្ទុយ។
គ្រឿងញៀនបំផ្លាញអនាគត។
១២.ឃាត់កំហឹងដោយប្រឹងអត់អោយបាន ឃាត់ពាលសាមាន្យដោយអាជ្ញាបុគ្គល ឃាត់ចិត្តចាកទោសា ប្រសើរថ្លៃថ្លាក្នុងលោកិយ។
១៣ឃាត់ចិត្តចាកក្តីស្នេហា ក្នុងកាមតណ្ហានា១៤.លោកិយ ដូចយកអំបោះចងដំរី ពិបាកពេកក្រៃគួរ
១៥.ឃ្លាតកាយ ណាយចិត្ត។
១៦.ឃ្លានឆ្ងាញ់ ស្រលាញ់ល្អ។
១៧.ឃុបឃិតជនពាល រាលទុក្ខដល់ខ្លួន។
១៨.ឃុបឃិតបណ្ឌិត សុខមួយជិវិតឥតទុក្ខា
។
១៩.ឃើញខ្លាដេកថាខ្លាស្លាប់ ឃើញខ្លាក្រាបថាខ្លាសំពះ។
២០.ឃើញគេទៅកុំអោយខាន ឃើញគេបានកុំអោយទៅ។
២១.ឃើញឈើពុក កុំអាលដាក់គូទអង្គុយ (ឬ កុំអាលដាក់គូទលើ)។
២២.ឃើញដំរីជុះ កុំជុះតាមដំរី (ឬ ដំរីជុះ កុំជុះតាមដំរី)។
២៣.ឃើញថ្លុកថាជាថ្នល់ ក្រែងកំហល់កំហុសមាន។
២៤.ឃើញពីនាយកុំអាលទាយអាក្រក់ល្អ លុះឃើញជាក់ជាខ្មៅស ទើបថាបាន បើបណ្តោយតាមគំនិតដែលគិតស្មាន នឹងរំខានព្រោះការខុសកំហុសខ្លួន។
២៥.ឃើញសម្បកថាខ្លឹមរុក្ខា យល់ពួកបច្ចាថាជាមិត្រ ពាលប្រឡំថាបណ្ឌិត ច្រឡំលាមកពិតថាបុប្ផា។
២៦.ឃ្លានកុំអាលស៊ី ងងុយកុំអាលដេក យប់កុំអាលនិយាយជាមួយស្រី។
២៧.ឃ្លានក្រៃណាឆ្ងាញ់ ស្រឡាញ់ក្រៃណាល្អ (ឬ ពិសាក្រៃណានឹងឃ្លាន អាក្រក់ប៉ុន្មានក្រៃណានឹងចិត្ត)។
២៨.ឃ្លេមិនខ្លាច ទៅខ្លាចខ្លា។ (ភួង គូទ )
២៩.ឃ្លោកលិច អម្បែងអណ្តែត។
៣០.ឃ្វាលក្របីជិះក្របី ឃ្វាលគោជិះគោ។
៣១.ឃ្វាលចិត្តលំបាកពេកពិត ដូចឃ្វាលពពក។
៣២.ឃ្វាលគោក្របីដោយអាជ្ញា ឃ្វាលចិត្តល្អជាដោយអំណត់។
៣៣.ឃ្វាលចិត្តឥតកំណាញ់ ដោយលះបង់កុំប្រណី។
៣៤.ឃ្វាលនគរដោយពលរដ្ឋប្រុសស្រី រួមសាមគ្គីតាមរដ្ឋបុរសជាតិ។
៣៥.ងប់នឹងកូនប្រពន្ធទ្រព្យ ព្រះថាអភ័ព្វព្រោះជាប់ចំណង។
៣៦.ងប់នឹងញាតិ ឃ្លាតច្បាប់។
៣៧.ងប់នឹងមាសប្រាក់ ខូចយសសក្តា។
៣៨.ងប់នឹងប្រុស ខូចព្រហ្មចារី។
៣៩.ងប់នឹងប្រុស ខូចឈ្មោះមួយជាតិ។
៤០.ងប់នឹងស្រី ចំណីទុក្ខ។
៤១.ងប់នឹងល្បែង តែងហិនហោច។
៤២.ងប់នឹងល្បែង តែងវិនាស។
៤៣.ងប់នឹងស្រា ខូចស្មារតី។
៤៤.ងប់នឹងពាក្យសរសើរ គេថាភ្លើ។
៤៥.ងប់នឹងពាក្យបង្អាប់ ស្លាប់គំនិត។
៥៦.ងប់នឹងស័ក្តិយស ស្អុយទាំងអស់ក្នុងលោកិយ។
៤៧.ងប់នឹងជំនឿ រឿគំនិត។
៤៨.ងប់នឹងសម្រស់ អស់តម្លៃ
៤៩.ងាប់ដើម្បីជាតិមាតុភូមិ ទេវតាឥន្ទ្រព្រហ្មចោមឲ្យពរ។
៥០.ងាប់ខ្លួន សមសួនជាងងាប់កេរ្តិ៍ឈ្មោះ។
៥៣.ងាប់គំនិត ងងឹតដល់ស្លាប់។
៥៤.ងាប់ទាំងរស់ ស្អុយទាំងស្រស់។
៥៥.ងាប់ដៃជើង ថ្កើងជាងងាប់ពាក្យសម្តី។
៥៦.ងាប់នឹងស្រី ចង្រៃមួយជាតិ។
៥៧.ងាប់នឹងសំដី ដូចត្រីកំភ្លាញ។
៥៨.ងាប់នឹងអាចម៍ឯង ជាក់ស្តែងដូចខ្វែក។
៥៩.ងាប់ព្រោះគំនិត ដូចកាំបិតចិតដងឯង។
៦០.ងាប់ជាតិ ព្រោះឃ្លាតសាមគ្គី។
៦១.ងាប់នយោបាយ ព្រោះស្តាយលាភ។
៦២.ងាប់ស្តួក ដូចឃ្លោកទុំ។
៦៣.ងាយមិនក្រៃណានឹងបាន មានមិនក្រៃណានឹងអ្នកបានសុខ ចេះក្តីមិនក្រៃណានឹងម្ចាស់ស្រុក។
ងើយ (ឬ ងើប) ស្កក ឱនដាក់គ្រាប់។

