តើអ្នកដឹងទេថា"ស្នេហា"មានឥទ្ធិពលយ៉ាងណា?
*ស្នេហាមានឥទ្ធិពលលើមនុស្សគ្រប់វ័យ÷
_ ស្នេហា ធ្វើអោយអ្នកអាចហោះហើរបានដោយគ្មានស្លាប ហើយក៏អាចអោយអ្នកធ្លាក់មកវិញបាន
_ ស្នេហា ធ្វើអោយបេះដូងអ្នកមានរបួស តែក៏អាចធ្វើអោយរបួសនោះជាវិញដែរ
_ ស្នេហា ធ្វើអោយអ្នកញញឹម តែក៏ធ្វើអោយអ្នកយំបានដែរ
_ ស្នេហា ធ្វើអោយអ្នកចេះអត់អោននិងលើកលែងចំពោះកំហុសរបស់គ្នា តែក៏អាចធ្វើអោយអ្នកសងសឹកអ្នកដែលធ្វើបាបបេះដូងអ្នកដែរ
_ ស្នេហា ធ្វើអោយអ្នកស្អប់វានិងខ្លាចរអាវា តែក៏អាចធ្វើអោយអ្នកប្រាថ្នាចង់បានវាម្ដងទៀតដោយមិនរាងចាលដែរ
_ ស្នេហា ធ្វើអោយបេះដូងអ្នករលាយដូចអំបិលត្រូវទឹក តែក៏អាចធ្វើអោយបេះដូងមួយនេះរឹងដូចថ្មដាដែរ
ទាំងអស់នេះហើយដែលហៅថាឥទ្ធិពលស្នេហា….

