២. ទេព្យកោសល្យ៖ គឺជាអ្វីដែលមាននៅក្នុងខ្លួន ឬហៅថាជាដុតពីកំណើត។ ដើម្បីដឹងពីទេព្យកោសល្យខ្លួនឯង អ្នកត្រូវគិតថា អ្វីខ្លះដែសអ្នកចូលចិត្តធ្វើវា ហើយធ្វើបានយ៉ាងល្អទៀតផង។ ឧទាហរណ៍ដូចជា៖ អ្នកពូកែទំនាក់ទំនងជាមួយអ្នកដទៃ, អ្នកពូកែដឹកនាំអ្នកដទៃ។ ល។
៣. ដឹងពីចំណុចខ្លាំង និងចំណុចខ្សោយ៖ ការដឹងពីចំណុចខ្លាំងនិងខ្សោយរបស់ខ្លួន នឹងធ្វើឲ្យអ្នកកំណត់គោលដៅជីវិត មិនលើសពីសមត្ថភាពខ្លួនឯងខ្លាំងពេកឡើយ។ ដើម្បីដឹងថាចំណុចណាខ្លះជាចំណុចខ្លាំងឬខ្សោយ គឺអ្នកត្រូវសង្កេតមើលដោយខ្លួនឯង ថា អ្វីខ្លះដែលខ្លួនឯងធ្វើបានល្អ ហើយមានអ្នកដទៃសរសើរថា ត្រង់ចំណុចហ្នឹងអ្នកពិតជាធ្វើបានល្អមែន។ រីឯ ចំណុចខ្សោយវិញ គឺត្រូវគិតដូចគ្នា ប្រសិនជាអ្នកដឹងពីចំណុចខ្សោយហើយ អ្នកត្រូវចាប់ផ្តើមកែលម្អ និងព្យាយាមពង្រឹងវាឲ្យក្លាយជាចំណុចខ្លាំងរបស់អ្នកវិញ។
៤. កំណត់គោលដៅជីវិត៖ បន្ទាប់ពីអ្នកបានដឹងទាំងបីចំណុចខាងលើរបស់ខ្លួនហើយ អ្នកត្រូវកំណត់គោលដៅជីវិតរបស់អ្នកទៅតាមចំណង់ចំណូលចិត្ត ទេព្យសល្យ និងចំណុចខ្លាំងរបស់អ្នក។ បន្ថែមពីនេះ ដើម្បីឲ្យគោលដៅជីវិតរបស់អ្នកកាន់តែមានអត្ថន័យ ទី១ ដឹងពីអ្វីដែលអ្នកចង់ធ្វើ ទី២ ធ្វើវាដោយរបៀបណា? និងទី៣ ធ្វើវាដើម្បីអ្វី?
៥. រៀបចំផែនការសកម្មភាព៖ បន្ទាប់ពីកំណត់គោលដៅជីវិតរួចហើយ អ្នកត្រូវរៀបចំផែនការសកម្មភាព រួចយកមកអនុវត្តន៍ឲ្យចេញជាលទ្ធិផល និងអាចសម្រេចតាមគោលដៅជីវិតរបស់អ្នក។ ដើម្បីរៀបចំផែនការបានល្អ អ្នកត្រូវគិតថាសកម្មភាពណាគួរធ្វើមុននិងក្រោយ ហើយត្រូវសួរខ្លួនឯងថា តើរយៈពេល១ឆ្នាំអាចសម្រេចបានអ្វីខ្លះ? រយៈពេល២ឆ្នាំ និង៣ឆ្នាំទៀត អាចសម្រេចបានអ្វីខ្លះទៀត។

