របៀបបុកម្ជូរក្រសាំង

S
sonthouch
  • គ្រឿងផ្សំ៖
- ក្រសាំង ២ រឺ ៣ ផ្លែ
- ប្រហុក ១ ស្លាបព្រាបាយ ចិញ្ច្រាំឲ្យម៉ត់
-ត្រីរសមួយក្បាល
- ម្ទេសទុំ ដាក់តាមចំណូលចិត្ត
- ខ្ទឹមសរ ៣ កំពឹស
- ប៊ីចេង ១ ស្លាបព្រាកាហ្វេ
- អំបិល ដាក់តាមចំណងចំណូល

  • របៀបធ្វើ៖
១. យកប្រហុកចញ្ច្រាំ ខ្ចប់ស្លឹក ចេក ឬ ស្លឹកឈើផ្សេងៗ យកទៅដុតអោយឆ្អិន រឺ អាំងឲ្យឆ្អិន។
២. លីងម្ទេសទុំ និង ខ្ទឹមសឲ្យឆ្អិនល្អ បន្ទាប់មកដាក់ចូលក្នុងត្បាល់ បុកឲ្យម៉ត់ ដាក់សាច់ក្រសាំង ប៊ីចេង និង អំបិលចូល រួចបុកម្តងទៀត
៣.ដាក់ប្រហុកដែលបានដុត ហើយបុកលាយបញ្ជូលគ្នាឲ្យសព
៤.បេះសាច់ត្រីដែលឆ្អិនហើយដាក់បញ្ចូលហើយបុតិចៗរួចច្របល់បញ្ចូលគ្នាឲ្យសពជាការស្រេច
៥.ចុងក្រោយដួសដាក់ចាន រួចជាការស្រេច។
    •បន្លែ 
_តាមចំណូលចិត្ត


Comments