សាមគ្គី "សាម+គី"

S
sonthouch
 សាមគ្គីគឺជាការរួមកម្លាំងគ្នាជាធ្លុងមួយ។ កិច្ចការងារខ្លះតម្រូវឲ្យយើងមានការសាមគ្គី ទើបទទួលបានជោគជ័យ ដូចនេះការសាមគ្គីមានពិតជាមានប្រយោជន៍ខ្លាំងណាស់ ដូចពាក្យមួយឃ្លាបានពោលថា "បើចង់ដើរលឿនដើរម្នាក់ឯ បើចង់ដើរយូរអង្វែងត្រូវដើរជាក្រុម" ចំណែកឯពាក្យមួយទៀតក៏បានពោលទៀតថា "សាមគ្គីរស់ បែកបាក់សាមគ្គីស្លាប់" ពាក្យមួយឃ្លានេះចង់មានន័យថា ប្រសិនបើយើងមានការ រួបរួមគ្នា រួមចំណែកគ្នាជាធ្លុងតែមួយនោះយើងនិង អាចធ្វើអ្វីមួយចេញជាដុំកំភួនជាមិន ហើយមិនតែប៉ុណ្ណោះទេបើយើងមានការសាមគ្គីគ្នា ទោះបីជាបញ្ហាធំយ៉ាងក៏យើងនៅតែយកឈ្នះបានជានិច្ច។ ផ្ទុយពីការដែលយើងមិនចេះសាមគ្គី ធ្វើអ្វីតែ ម្នាក់ឯងៗ មិនចេះរួបរួមនោះប្រាកដណាស់យើងជួបបញ្ហាជាមិនខាន មិនតែប៉ុណ្ណោះទេអាចឈានទៅរកសេចក្តីវិនាសថែមទៀតផង។

Comments