#គ្រឿងផ្សំរួមមាន÷
១. ចេកទុំ ១ ស្និតវះយកសំបកចេញ ហើយកាត់ជាកង់ៗ
២. ដូងខ្ចី ១ ផ្លែកោសសាច់ជាបន្ទះតូច
៣. សណ្ដែកដីលីង ១ ចាន ( ញីយកសំបកចេញ)
៤. ទឹកដោះគោខាប់ កន្លះ កំប៉ុង
៥. ខ្ទិះដូង ១ កូនចាន
៦. អំបិល ១ រឺ ២ ស្លាបព្រាកាហ្វេ (តាមចំណង់ចំណូលចិត្ត) ។
#វិធីធ្វើ
#វិធី១: ដំបូងត្រូវយក ចេក ដូងដែលកោសហើយ និង សណ្ដែកដីលីង ដាក់ចូលក្នុងចានមួយដែលធំល្មម។
#វិធី២: យកទឹក ដោះគោ ខ្ទិះដូង និង អំបិលដាក់ចូលគ្នាហើយច្របូកច្របល់គ្នាឲ្យសព្វល្អ។
#វិធី៣: យកវាទៅច្រកចូលក្នុង ថង់តូច រឺ ប្រអប់តូចៗ ក៏បាន ហើយយកវាទៅ ក្លាសេនៅក្នុងទូទឹកកក ហើយចាំវារហូតទាល់តែកករឹង ទើបយើងញាំបាន។
#រួចជាការស្រេច

