វិធីសាស្ត្រក្នុងការចិញ្ចឹមកូន

S
sonthouch
តើយើងមានវិធីអ្វីខ្លះក្នុងការចិញ្ចឹមកូនឲ្យក្លាយជា ក្មេងឆ្លាតវៃ ស្ដាប់បង្គាប់និងជាក្មេងដ៏ម្នាក់ដែលរស់នៅក្នុងសង្គម?
 មានវិធីសាស្ត្រជាច្រើនក្នុងការចិញ្ចឹមកូនអោយក្លាយទៅជា ក្មេងពូកែ ក្មេងស្ដាប់បង្គាប់និង ក្មេងឆ្លាត វិធីសាស្ត្រមានដូចខាងក្រោម:

បង្កើតភាពស្និទ្ធស្នាលជាមួយកូនៗ: យើងត្រូវតែបង្កើតភាពស្និទ្ធស្នាលជាមួយកូនៗ ឲ្យបានច្រើន ដូចជាការនិយាយលេង ជូនគាត់ដើរលំហែកាយ ជូនគាត់ ញុំា អី និង ទូលមានប្រៀនប្រដៅ ដោយប្រើពាក្យពិរោះពិសារទៅកាន់គាត់។

ឪពុកម្តាយត្រូវស្គាល់ចិត្តកូនឲ្យច្បាស់: ឪពុកម្តាយគ្រប់រូបត្រូវតែស្គាល់ចិត្តកូនឲ្យបានច្បាស់ និង គោរពភាពត្រឹមត្រូវរបស់កូនៗ ជាពិសេសបង្រៀនឱ្យចេះគោរពនិងចេះយោគយល់ពីអារម្មណ៍អ្នកដទៃ សូម្បីតែវត្ថុមានជីវិត

 បញ្ជូនកូនទៅសិក្សា : ឪពុកម្តាយត្រូវតែដាច់ខាតក្នុងការបញ្ជូនកូនទៅរៀនសូត្រ នៅពេលដែលកូនគ្រប់អាយុចូលរៀន

ឪពុកម្ដាយធ្វើជាគម្រូល្អដល់កូន: ឪពុកម្ដាយតែងតែគោរពនិងផ្ដល់តម្លៃដល់កូនជានិច្ច។ គ្រប់សកម្មភាពទាំងអស់ ឪពុកម្តាយបង្រៀនកូនដោយវិធីសាស្រ្តងាយៗ ប៉ុន្តែមានប្រសិទ្ធភាពខ្ពស់។ ឧទាហរណ៍៖ បង្រៀនឱ្យកូនចេះរៀបចំវត្ថុលេងឱ្យមានរបៀប និងបង្រៀនកូនឱ្យប្រើភាសាទន់ភ្លន់ជានិច្ច។ ការធ្វើបែបនេះការបង្ហាញពីគំរូភាព អត់ធ្មត់ ព្យាយាម និងកម្លាំងចិត្ត។

វិធីចម្អិនអាហារប្លែកៗឱ្យកូនៗ: ឪពុកម្ដាយមិនបង្ខំឱ្យកូនៗពួកគេញ៉ាំអាហារច្រើនទេ តែពួកគេទម្លាប់ចម្អិនអាហារនិងតុបតែងចេញជារូបភាពផ្សេងៗដែលទាក់ចិត្តកូនឱ្យចង់ញ៉ាំអាហារ។ រឿងដែលសំខាន់មួយទៀត គឺពួកគេបង្រៀនឱ្យកូនៗទម្លាប់ញ៉ាំត្រីច្រើនជាងសាច់ផ្សេងៗ ពីព្រោះត្រីមានប្រូតេអ៊ីននិងធ្វើឱ្យពួកគេមានសុខភាពល្អ។

បង្រៀនកូនៗឱ្យចេះចម្អិនអាហារដោយខ្លួនឯង: កុមារទាំងអស់អាចរៀនពីវិធីចម្អិនអាហារដោយខ្លួនឯងនិងមានភាពច្នៃប្រ​ឌិ​ត​ខ្ពស់និងស្គាល់ពីតម្លៃនៃអាហារ។ ជាក់ស្ដែងនៅសាលារៀនកុមារក៏តម្រូវឱ្យមានការរៀនចម្អិនម្ហូប ដើម្បីឱ្យពួកគេចេះពីវិធីរក្សាអនាម័យក្នុងការចម្អិនម្ហូបផង។ គួរបញ្ជាក់ផងដែរថា ប្រទេសជប៉ុនបានឈរនៅលំដាប់កំពូលដែលប្រជាជនមានសុខភាពល្អជាងគេនៅលើពិភពលោក រួមទាំងកុមារផងដែរ។

បង្រៀនកូនឲ្យចេះគោរពសិទ្ធិអ្នកដទៃ

បង្រៀនកូនពីរបៀបធ្វើអាជីវកម្
ម
បងៀនកូន និង ឲ្យកូនចូលប្រឡូកក្នុងផលវិបាកផ្សេងៗក្នុងសង្គម ដើម្បីឲ្យកូនកាន់តែរឹងមាំ

      មានផ្សេងទៀត....


Comments

mienmoung
សុំបងជួយfollowនឹងvoteខ្ញុំផង