កំណើនប្លាស្ទិចមានការកើនដែលធ្វើឲ្យមានការប៉ះពាល់ដល់បរិស្ថានជាខ្លាំង

S
sonthouch
នៅក្នុងប្រទេសកម្ពុជាចំនួនជ័រប្លាស្ទិចមានការកើនឡើងយ៉ាងខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃដោយសារ កត្តាជាច្រើនរួមមាន ការទុកដាក់មិនបានត្រឹមត្រូវនិងការបោះចោលពាសវាលពាសកាលរបស់ប្រជាជនមួយចំនួន ការវេចខ្ចប់បន្លែផ្លែឈើត្រីសាច់និងអាហារ ភេសជ្ជៈផ្សេងៗដោយការប្រើប្រាស់ប្លាស្ទិច និងប្រើប្រាស់ដោយគ្មានសន្សំសំចៃ ជាពិសេសទៀតនោះគឺរោងចក្រមួយចំនួនបានប្រើប្រាស់ប្លាស្ទិចនិងបោះចោលបា្លស្ទិចជាច្រើនបញ្ចេញមកក្រៅ។



 ប្លាស្ទិចទាំងនេះបានធ្វើឲ្យបរិស្ថានធម្មជាតិទាំងមូលមានការអាប់អួរ និងមានការបំពុលយ៉ាងធ្ងន់ធ្ងរ ដូចជាធ្វើឲ្យមានការ បំពុលទឹក បំពុលដី និងបំពុលខ្យល់។
 ដែលនាំឲ្យមានការប៉ះពាល់ដល់សុខភាពរបស់មនុស្ស និងភាវៈចម្រុះទាំងនៅក្នុងដី ក្នុងទឹកនិងលើគោក។
 ដើម្បីទប់ស្កាត់បញ្ហាទាំងនេះយើងទាំងអស់គ្នាត្រូវកាត់បន្ថយការប្រើប្រាស់ប្លាស្ទិច រឺបញ្ឈប់ការប្រើប្រាស់ ដោយយក ស្លឹកឈូក រឺ ស្លឹកចេក មកវេចខ្ចប់ជំនួសប្លាស្ទិចម្ដង និងប្រើប្រាស់កន្រក់ដើម្បីដាក់ឥវ៉ាន់ជំនួសម្ដងដោការប្រើប្លាស្ទិច។  ការណាអ្នកទាំងអស់គ្នាឈប់ប្រើប្លាស្ទិច និងធ្វើឱ្យបរិស្ថានយើងស្អាត ទីក្រុងស្អាតនិងមានអនាម័យ ជាពិសេសធ្វើឲ្យជីវិតរបស់យើងកាន់តែស្រស់ថ្លានៅពេលប្រទេសយើងស្អាត ជាពិសេសនោះមានភ្ញៀវទេសចរណ៍ជាច្រើនចង់មើលនិងចង់មកលេងនៅក្នុងប្រទេសរបស់យើង។

Comments