យើងនាំគ្នាអានដើម្បី៖
_ កំសាន្តសប្បាយពេលទំនេរ - លំហែអាម្មណ៍ បន្លប់ទុក្ខកង្វល់ដែលកំពុងរំខាននៅក្នុងចិត្ត - បង្កើនចំណេះដឹង ទូលំទូលាយក្នុងជីវិត ដើម្បីបណ្តុះវិជ្ជាជីវៈ មុខរបរនិងបង្កើនជីវភាព រស់នៅ អោយបានកាន់តែប្រសើរឡើងជាងមុន។ - ចម្រើនសតិ និង ប្រាជ្ញា អោយដឹងច្បាស់ អំពី អ្វីល្អី អ្វីអាក្រក់ ភាពទទួលខុសត្រូវ វិន័យ គុណធម៌ និង សីលធម៌ - បង្កើនចំណេះដឹង ផ្នែកអក្សរសាស្រ្តស្គាល់ពាក្យកាន់តែច្រើន ពាក្យចាស់ពាក្យថ្មី ពាក្យពិរោះ ពាក្យប្រសើរៗ ដើម្បីយកមកប្រើប្រាស់ ក្នុងការនិយាយ និង ការសរសេរ អោយបាន កាន់តែល្អពណ្ណរាយឡើង។
សៀវភៅល្អៗសម្រាប់យើងជ្រើសរើសយកមកអានមានដូចជា៖
_ សៀវភៅអត្ថបទសិក្សា ដែលមានចងក្រងជាកំណាព្យ ប្រលោមលោក រឿងព្រេង រឿងនិទានខ្លីៗ ច្បាប់ក្រមច្បាប់អប់រំនានាសៀវភៅវប្បធម៌ - សៀវភៅបង្រៀនពីវិជ្ជាជីវៈ វិជ្ជាធ្វើម្ហូប របៀបតុបតែងលំនៅឋាន ប្រវត្តិសាស្រ ភូមិសាស្ត្រ វិទ្យាសាស្ត្រ - សៀវភៅអំរប់សតិស្មារតីមាន សៀវភៅធម៌ ជំនួយសតិ សៀវភៅរៀនសមាធិ - កាសែតពត៌មានដើម្បីស្តាប់ដំណឹងទូទៅ ប្រចាំថ្ងៃនៅក្នុងសង្គម....
ជំនួយគំនិតខាងការអាន៖
- ម្ហូបអាហារជាចំណីបំប៉នរាងកាយ។ ដូចគ្នានេះដែរ គំនិតប្រសើរទាំងឡាយ ជាចំណីបំប៉ន សតិប្រាជ្ញារបស់មនុស្ស។ - ការអានជាកូនសោរ បើកទ្វារឆ្ពោះទៅរកចំណេះដឹងទូលំទូលាយទាំងឡាយ... - សៀវភៅល្អជាគ្រូអាចារ្យដែលបង្រៀនយើងមួយនឹងមួយយ៉ាងស្ងៀមស្ងាត់ - សៀវភៅល្អគឺជាមិត្តល្អរបស់យើងនៅពេលយើងគ្មាននរណាទាំងអស់នៅក្នុងជីវិត - សៀវភៅល្អគឺជាអ្នកដឹកនាំឬជាចង្កៀងបំភ្លឺផ្លូវជីវិតឆ្ពោះទៅរកជីវិតក្សេមក្សាន្តរុងរឿង។

