សៀវភៅគឺជាប្រភពចំណេះដឹង ហើយវាអាចផ្លាស់ប្តូរ ជីវិតរបស់យើងបាន 100 ដឺក្រេ ប្រសិនបើយើងបានអានសៀវភៅកាន់តែច្រើន។
យើងស្ទើរតែគ្រប់គ្នាបានដឹងថា សៀវភៅគឺជាឃ្លាំងនៃចំណេះដឹង បទពិសោធន៍ ជំនាញ និងព័ត៌មានមិន ចេះរីងស្ងួត។ ការអានសៀវភៅប្រៀបដូចជាការសំលៀងខួរក្បាលឱ្យមានភាពមុតស្រួចដើម្បីផ្ដល់អត្ថប្រយោជន៍ដល់ខ្លួនឯងសង្គមនិងពិភពលោករបស់យើង។
ខាងក្រោមនេះគឺជាអត្ថប្រយោជន៍នៃការអានសៀវភៅ:
១. បង្កើនសមត្ថភាពខួរក្បាល:
រាងកាយរបស់មនុស្សត្រូវការចំណីអាហារ និងលំហាត់ប្រាណ ដើម្បីបន្តអត្ថិភាព និងសុខភាពល្អ។ មិនខុខុសគ្នាឡើយ ខួរក្បាលរបស់អ្នកក៏ត្រូវការចំណីអាហារ និងការធ្វើការដើម្បីបង្កើនសមត្ថភាព និងដំណើរការរបស់វាផងដែរ។ក្នុងនោះ ការអានគឺជាចំណីដ៏ល្អសម្រាប់ខួរក្បាល។
២. កាត់បន្ថយជំងឺថប់អារម្មណ៍ (ស្ត្រេស):
មិនថាអ្នកថប់អារម្មណ៍យ៉ាងណា ក្នុងជីវិតប្រចាំថ្ងៃរបស់អ្នកឡើយប៉ុន្តែវានឹងរលុបបាត់ចេញពីខួរក្បាលរបស់អ្នកនៅពេលដែលអ្នកកំពុងតែលង់ក្នុងរឿងដ៏អណ្ដែតអណ្ដូងមួយឬប្រធានបទមួយដែលអ្នកចាប់អារម្មណ៍។
៣. ចំណេះដឹង:
គេតែងតែនិយាយថា មុននឹងសរសេរសៀវភៅបានមួយក្បាលមនុស្សខ្លះអាចនឹងចំណាយពេលពេញមួយជីវិតរបស់គេ ប៉ុន្តែសម្រាប់អ្នកអានវិញ គេប្រើរយៈពេលយ៉ាងយូរ០១សប្ដាហ៍ ដើម្បីក្រេបយកបទពិសោធន៍ និងចំណេះដឹងរបស់អ្នកនោះ។
៤. បង្កើនចំណេះដឹងផ្នែកវាក្យស័ព្ទ:
វាមានសារៈសំខាន់បំផុតសម្រាប់អ្នកដែលរៀនភាសាបរទេសព្រោះបើអ្នកអានកាន់តែច្រើនអ្នកនឹងដឹងថាអ្នកនិពន្ធបានប្រើប្រាស់នូវវាក្យស័ព្ទយ៉ាងសម្បូរបែប ដើម្បីគូសបញ្ជាក់អំពីអារម្មណ៍ មនោសញ្ចេតនា និងហេតុការណ៍ផ្សេងៗ។
៥. មានជំនាញគិត និងវិភាគស៊ីជម្រៅ:
នៅពេលខ្លះអ្នកបានអានរឿងដ៏អាថ៌កំបាំង ដូចជារឿងឧក្រិដ្ឋកម្ម ឬស៊ើប អង្កេតជាដើម។ មុនពេលដែលអ្នកអានចប់សៀវភៅនោះ អ្នកមានចម្លើយក្នុងចិត្តរួចជាស្រេច ថារឿងនោះនឹងត្រូវបញ្ចប់ដោយរបៀបណា។ នេះហើយគឺជាសមត្ថភាពនៃការគិតបែបស៊ីជម្រៅ ដែលទទួលបានអំពីបទពិសោធន៍នៃការអានសៀវភៅរបស់អ្នក។
៦. បង្កើនការចងចាំ:
ដើម្បីយល់ឱ្យច្បាស់អំពីរឿងមួយ អ្នកត្រូវតែចាំអំពីបុគ្គលិកលក្ខណៈរបស់តួអង្គនីមួយៗ នៅក្នុងសាច់រឿងនោះនិងហេតុការណ៍ផ្សេងៗដែលបានកើតឡើង។ ដូច្នេះនៅពេលអ្នកអានបានច្រើននោះខួរក្បាលរបស់អ្នកនឹងបែ្រទៅជាចងចាំបានច្រើនជាងមុន។
៧. បង្កើនសមត្ថភាពក្នុងការផ្ដោត និងផ្ចង់អារម្មណ៍:
ការអានសៀវភៅ មានលក្ខណៈខុសអំពីការងារផ្សេងៗទៀតដែលអ្នកធ្វើប្រចាំថ្ងៃដូចជាការឆែកអ៊ីម៉ែលការជជែកតាមបណ្ដាញសង្គម ឬការចុចទូរសព្ទដែលលោកអ្នកអាចធ្វើការងារទាំងនោះព្រមគ្នាក្នុងពេលតែមួយ។ ប៉ុន្តែការអានអ្នកត្រូវផ្ចង់អារម្មណ៍ និងផ្ដោតការយកចិត្តទុកដាក់ទាំងស្រុង ទើបអ្នកអាចទទួលយកបាននូវអត្ថប្រយោជន៍នៃសៀវភៅនោះ។
៨. មានជំនាញនៃការសរសេរ:
បើអ្នកអានច្រើន អ្នកនឹងចេះនូវពាក្យស័ព្ទ និងឃ្លាឃ្លោងបានច្រើន។ហើយអ្វីដែលមិនអាចប្រកែកបាននោះគឺថាបើលោកអ្នកចេះពាក្យស័ព្ទ និងឃ្លាឃ្លោងនោះច្រើន លោកអ្នកនឹងអាចសរសេរបានយ៉ាងល្អ។ មិនតែប៉ុណ្ណោះលោកអ្នកក៏មានគំនិតច្រើនក្នុងការសរសេរផងដែរ។
៩. ការកម្សាន្ដ:
មិនត្រឹមតែចំណេះដឹង និងជំនាញផ្សេងៗឡើយ លោកអ្នកក៏អាចទទួលបាននូវការកម្សាន្ដផងដែរព្រោះសៀវភៅគឺជាឃ្លាំងផ្ទុកនូវរាល់ចំណេះដឹង និងការកម្សាន្ដដូចជាប្រលោមលោក រឿងកំប្លែងជាដើម។
១០. ភាពស្ងប់ស្ងាត់:
ការអានសៀវភៅអាចនាំមកនូវសន្តិភាពផ្លូវចិត្ត និងភាពស្ងប់ស្ងាត់ខាងក្នុងរបស់មនុស្ស។ទាំងនេះហើយគឺជាអត្ថប្រយោជន៍របស់ការអានសៀវភៅ។
សូមអរគុណចំពោះការអាន🙏
@Son Thouch

