តើអ្វីទៅជាស្នេហា...?

S
sonthouch
 ស្នេហាគឺជាសេចក្ដីស្រឡាញ់ហើយវាកើតចេញរវាងមនុស្សពីរនាក់ គឺមនុស្សប្រុសនិងមនុស្សស្រី ដែលមានការយល់ចិត្តគ្នាទៅវិញទៅមក ហើយក៏មានការយល់ព្រមទាំងពីរភាគគីផងដែល។

 ស្នេហា​មួយ​ល្អ​ទៅ​បាន​ គឺ​មាន​មនុស្ស​ពីរ​នាក់​ស្រលាញ់​គ្នា​សង​ខាង ​គ្មាន​ការ​បង្ខិតបង្ខំ​​ដឹកញីបន្ស៉ីឈ្មោល​ឲ្យ​អ្នក​ណា​ម្នាក់​ ឬ​រើស​ដើម្បី​បញ្ចប់​រឿង​បញ្ចប់​បញ្ហា​កើត​មាន​ក្នុង​ជីវិត​ឡើយ។​ ស្នេហា​កើត​ឡើង​រវាង​បុគ្គល​ពីរ​នាក់​ ដែល​ព្រម​ផ្ដល់​ក្ដី​ស្រលាញ់​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក។ បុគ្គល​ដែល​ព្រម​លះបង់​ភាព​សប្បាយ​របស់​ខ្លួន​ ដើម្បី​បំពេញ​ចន្លោះ​ខ្វះខាត​ឲ្យ​គ្នា។

ស្នេហា​ជា​ការ​មាន​ទៅ​មាន​មក ​រវាង​ប្រុស​ស្រី​ដែល​បាន​បង្កើត​ក្ដី​ស្រលាញ់​ឡើង​មក។ កុំ​ប្រឡូក​ឲ្យ​សោះ​ស្នេហា​ដែល​មាន​តែ​ម្ខាង​ ស្នេហា​ដែល​បំពេញ​ឲ្យ​តែ​ម្នាក់ ​ស្នេហា​ដូច​រាជបុត្រ​និង​ព្រះ​នាង។ ស្នេហា​ដូច​អំពិលអំពែក​មិន​ច្បាស់លាស់ ​ឬ​ស្នេហា​ជា​ការ​រុញ​ច្រាន​នរណា​ម្នាក់​ដើម្បី​ក្ដី​សុខ​ និង​ការ​ចង់​បាន​ជា​របស់​ខ្លួន។

សូមផ្ដល់មតិយោបល់ដើម្បីស្ថាបនា.....
សូមអរគុណ🙏

Comments