សត្វក្អែកវាបានហោះទៅទុំលើខ្នងសត្វឥន្រ្ទិយ៍ ហើយវាក៏ចាប់ផ្ដើមចឹកខ្នងសត្វឥន្ទ្រីយ៍ ប៉ុន្តែសត្វឥន្រ្ទីយ៍វាមិនបានតបតទៅនិងសត្វក្អែកវិញទេ ឥន្រ្ទីយ៍គិតតែពីហោះទៅលើអាកាស ខ្ពស់ទៅៗ រហូតដល់សត្វក្អែកដកដង្ហើមលែងរួច ហើយចាប់ផ្ដើមថប់ដង្ហើម រហូតដល់ធ្លាក់ស្លាប់ទៅ។
"ចំណុចដែលយើងគួររៀនពីសត្វឥន្ទ្រីយ៍នេះគឺ កុំទៅរវល់តបតជាមួយមនុស្សឥតបានការ មនុស្សដែលឥតប្រយោជន៍ រឺ រឿងអ្វីមួយដែលគ្មានតម្លៃ យើងគួរតែគិតពីខ្លួនឯងហើយប្រឹងប្រែងដើរតម្រង់ទៅរកគោលដៅដែលយើងចង់ទៅ និង គោលបំណងដែលយើងប៉ងប្រាថ្នា នោះនៅថ្ងៃណាមួយប្រាកដណាស់ រឿងដែលឥតប្រយោជន៍ រឺមនុស្សដែលឥតបានការដែលចាំតែមើលងាយនិងរិះគុណយើងគ្រប់ពេលនិងរលាយបាត់បង់រឺរលត់ទៅខ្លួនឯងនៅពេលណាមួយជាមិនខាន"។

