កើតមកគេចចេញពីទុក្ខមិនបាន

S
soudina
មនុស្សយើងកើតមកតែងតែកើតទុក្ខ ឬបាក់ទឹកចិត្ត នៅពេលដែលជីវិតរបស់គេជួបបញ្ហាស្មុគស្មាញ ឬហេតុការណ៍ខកបំណងជាញយៗដងពេក។ គេកើតទុក្ខពិបាកចិត្ត គឺពិតជាគ្មានអ្វីចម្លែក ឬខុសឆ្គងនោះទេ ហើយនេះគឺជារឿងប្រក្រតីធម្មតា ប៉ុន្តែរឿងដែលមិនធម្មតាគឺថា គេចេះតែចង់ផ្លាស់ប្ដូរខ្លួនឯងឱ្យសប្បាយរីករាយវិញ តែគេតែងតែទន្ទេញជាប់ក្នុងចិត្តថា គេមិនត្រូវតែកើតទុក្ខយូរនោះទេ គេត្រូវតែឆាប់រីករាយវិញ គេត្រូវតែធ្វើជាមនុស្សរឹងមាំ
ទោះជាយ៉ាងណាកំពុងតែជួបបញ្ហាលំបាក តើឱ្យចិត្តសប្បាយរីករាយម្ដេចនឹងកើតទៅ? មិនត្រឹមតែប៉ុណ្ណោះ ការចង់ដោះស្រាយបញ្ហាគឺជាបញ្ហា បញ្ហាចាស់មិនទាន់ស្រាយ បញ្ហាថ្មីកើតឡើងបន្ថែមទៀត។ បើអ៊ីចឹងគឺមិនចាំបាច់ខំប្រឹងផ្លាស់ប្ដូរអារម្មណ៍ខ្លួនឯងនោះទេ ហើយគួរតែទុកពេលឱ្យខ្លួនឯងបានភ្លក្សនូវរសជាតិដ៏ល្វីងជូរចត់នេះតាមសម្រួល រួចចាំមើលមើល៍ តើវានឹងមានរយៈពេលយូរប៉ុណ្ណាដើម្បីអោយអារម្មណ៏មួយនេះពាល់ត្រូវឬមិនត្រូវ
ដឹងទេ មនុស្សរឹងមាំពិតប្រាកដ មិនមែនមានន័យថា គេមិនចេះខ្លាចអ្វីនោះទេ គេមិនចេះឈឺចាប់នោះទេក៏ ប៉ុន្តែបើទោះជាខ្លាចខ្លាំងយ៉ាងណា តើវាយ៉ាងម៉េច? គឺគេមិនដែលគេចវេសចេញពីបញ្ហានោះឡើយ ហើយគេនៅតែព្រមឆ្លងកាត់សេចក្ដីភ័យខ្លាច​ វាត្រូវតែជូប ត្រូវតែស្គាល់វាទោះយើងមិនចង់បានក៏វាមករកយើងដែរ កុំគិតពីវាទុក្ខចោលហើយគ្រាន់តែនៅស្ងៀមបានហើយ។

Comments

jakaria
You shared a very important thing here.