តើសាលាគួររៀនតាមឆ្នាំសារពើពន្ធល្អឬអាក្រក់

S
soudina

តើសាលាគួររៀនតាមឆ្នាំសារពើពន្ធល្អឬអាក្រក់? 
ជារៀងរាល់ឆ្នាំមិនសូវលោះពេលទេនៅត្រីមាសចុងក្រោយនៃឆ្នាំ គឺខែ តុលា វិច្ឆិកា ធ្នូតែងតែមានគ្រោះមហន្តរាយដោយទឹកជំនន់មិនសូវដាច់ធ្វើឲ្យប៉ះពាល់ដល់គុណភាពនៃការសិក្សារបស់សិស្សផង ប៉ះពាល់ដល់ដំណើរការគ្រប់គ្រងបង្រៀនផង និងមានការព្រួយបារម្ភអំពីសុវត្ថិភាពពីសំណាក់អាណាព្យាបាលនិងសហគមន៍ផង។
១.សាលាមួួយចំនួនដែលរងគ្រោះដោយសារបញ្ហាខាងលើតែងតែពន្យាពេលការបង្រៀននិងរៀនស្ទើរ៣ខែនេះពេញ។រីឯហេដ្ឋារចនាសម្ព័ន្ធរូបវន្តក៏មិនអាចបើកដំណើរការផ្តល់សេវាដល់សិស្សានុសិស្សបានផងដែរកម្មវិធីសិក្សាទៀតសោតក៏ត្រូវប្រើវិធីផ្សេងៗលៃយ៉ាងណាដល់ចុងឆ្នាំសិក្សាត្រូវចប់ដូចគេដូចឯងដែរ។បើសូម្បីតែការសិក្សាតាមលំអានធម្មតានៅមិនទាន់អាចសម្រេចបានតាមបទដ្ឋានគុណភាពក្នុងប្រទេសក្នុងតំបន់ផងចុះទម្រាំការបង្រៀនក្នុងរយៈពេលខ្លីជាងហើយត្រូវឲ្យចប់ដូចគ្នានាចុងឆ្នាំសិក្សានោះទៅជាយ៉ាងណាហើយគេអាចរំពឹងអំពីគុណភាពនិងប្រសិទ្ធភាពសិក្សាដែរឬទេប្រសិនបើយោងទៅលើកត្តាសត្យានុម័តនិងតថភាពពិតដែលកើតឡើង?
២. ពេលវេលានោះយើងឃើញថា មានការឈប់សម្រាកបុណ្យជាតិ បុណ្យប្រពៃណីក៏ក្រាស់ក្រែលដែរដែលនាំឲ្យការសិក្សានៅក្នុងវេលានោះក៏មិនបានច្រើនប៉ុន្មានដែរ។ក្នុងករណីខ្លះអ្នកគ្រប់គ្រងបង្ខំចិត្តប្រើវិធីសាស្ត្រមិនសមទំនងមួយចំនួនដើម្បីបង្ខំឲ្យសិស្សមកសាលាបង្គ្រប់ម៉ោងសិក្សាក៏សឹងមាន។
៣. ពេលសិស្សានុសិស្សព្យាយាមមករៀនក្នុងពេលទឹកនៅតែស្ថិតក្នុងទីធ្លាសាលា ឬ តាមដងផ្លូវគឺជាក្តីព្រួយបារម្ភអំពីសុវត្ថិភាពរបស់កូនៗផង និង មានហានិភ័យខ្ពស់សម្រាប់គ្រោះថ្នាក់បុគ្គលជាយថាហេតុផង។
សរុបទៅរយៈពេល១ត្រីមាសនោះសុទ្ធតែហុចផលប៉ះពាល់ដល់សិស្ស គ្រូ សាលា កម្មវិធីសិក្សា ការគ្រប់គ្រង...សម្បើមណាស់។
តើគួររក្សាសភាពការបែបនេះហើយម្នាក់ៗប្រឹងប្រែងរត់តាមសភាពការណ៍និងដោះស្រាយបញ្ហាដែលចេះតែកើតមិនចេះចប់មិនចេះហើយរបៀបនេះឬក៏បង្កើតជម្រើសផ្សេងសាកល្បងមើល?????
តាមពិនិត្យកត្តាធម្មជាតិនិងភាពដែលអាចបន្សាំបាននោះយើងប្រៀបធៀបបានថាៈ
១.ប្រសិនបើមានការកែប្រែពេលវេលាសិក្សាដូចជាកំណត់វិស្សមកាលធំ(វ៉ាកងធំ)នៅចន្លោះត្រីមាសចុងក្រោយ(តុលា វិច្ឆិកា ធ្នូ)នោះការប្រឈមខាងលើត្រូវបានដកចេញដោយមិនចំណាយកំលាំងនិងធនធានអ្វីបន្តិចឡើយ។
២.ការធ្វើផែនការរបស់អ្នកគ្រប់គ្រងតាមឆ្នាំសារពើពន្ធក៏កាន់តែមិនស្មុគស្មាញផងដែរ (មិនតឆ្នាំឧៈ ឆ្នាំសិក្សា ២០១៤)។
៣.បង្កលក្ខណៈដល់ការទទួលជំនួយអភិវឌ្ឍផ្នែកអប់រំដោយសារអ្នកផ្តល់មូលនិធិភាគច្រើនគឺគេគិតឆ្នាំសារពើពន្ធ (ខែមករាដល់ខែធ្នូ)
(គេមិនអាចទប់ស្តាត់ទឹកជំនន់និងបុណ្យប្រពៃណីបានតែគេអាចឲ្យសិស្សានុសិស្សសម្រាកនៅផ្ទះដោយសុវត្ថិភាពបាននិងមិនព្រួយបារម្ភថាមិនចប់កម្មវិធីសោះឡើយ)
តើលោកអ្នកយល់ដូចខ្ញុំដែរឬទេ??

Comments