ស្នេហាជាអារម្មណ៍ម្យ៉ាងដែលមិនទៀងទាត់ គេមិនអាចស្វែងរកស្នេហាស្មោះស្ម័គ្រអស់មួយជីវិតបាននោះទេ ។
ហេតុដូចម្តេចបានជាស្នេហាមិនទៀងទាត់?
ក្តីស្រលាញ់ ជាអារម្មណ៍រំភើបម្យ៉ាង ដែលវាងាយនឹងរលាយសាបសូន្យទៅវិញ ដូចជាគេយកទឹកមួយធុងចាក់ចូលក្នុងថ្លុករីងស្ងួតនារដូវប្រាំង កាលណាបើគេបានស្គាល់នៅរសជាតិនៃសេចក្តីស្នេហាផ្អែមល្ហែមបានមួយរយៈកន្លងទៅ ។ ស្នេហាចំពោះបុរស និងស្ត្រីពេលចម្រើនវ័យពេញរូបពេញរាងរមែងចង់ដឹងចង់ស្គាល់ និងចង់សាកល្បង ។ ជាទូទៅ ស្នេហាយុវវ័យ ជូបរឿងពេញចិត្ត ជួបរឿងខកចិត្តច្រើនជារឿងគាប់ចិត្ត ដ្បិតយុវវ័យទាំងប្រុសទាំងស្រី ប្រៀបបានដូចជាមមាចប្រលែងភ្លើងរាត្រី ដែលមិនយល់ដឹងអ្វីជម្រៅទាល់តែសោះអំពីសេចក្តីស្រលាញ់ ។
តើស្នេហាដូចម្តេចទើបអាចរួមរស់សុខទុក្ខជាមួយគ្នាអស់មួយជីវិតបាន?
ស្នេហាដែលអាចបន្តរស់នៅ ឬអាចរួមសុខរួមទុក្ខជាមួយគ្នាគឺ “ស្នេហាដែលមិនផ្តោតទៅលើតែអារម្មណ៍ផ្លូវភេទ” ។ ពួកគេយល់ពីអត្ថន័យនៃសេចក្តីស្រលាញ់ យល់ពីបុព្វហេតុនៃការរស់នៅជាមួយគ្នា ។ គេមានគតិយល់ដឹងជ្រៅជ្រះពីជម្រៅលោកិយនេះ ហើយបើគេជ្រើសរើសនារីឬបុរសម្នាក់យកមកធ្វើជាគូជីវិតនារីឬបុរសម្នាក់នៅះគឺ (ជានារីឬបុរសដែលមានក្តីសុបិន និងមហិច្ឆតាប្រហាក់ប្រហែលគ្នា ទើបក្តីស្រលាញ់របស់គេទាំងពីរមិនថមថយ) ។
និយាយជារួម ដើម្បីស្វែងរកនារីឬបុរសស្មោះត្រង់ កុំស្រលាញ់មើលតែរូបរាង ត្រូវមើលចរិតមាយាទផង ដ្បិតរូបកាយផ្លាស់ប្តូរ ចរិតមាយាទមិនផ្លាស់ប្តូរឡើយ ។ រកដៃគូដែលនិយាយចុះសម្រុងគ្នា មានឆន្ទៈ និងគោលដៅវែងឆ្ងាយជាមួយគ្នា ចូរយើងកុំសម្លឹងឃើញត្រឹមតែភាសាផ្អែមល្ហែម និងកាយវិការលួងលោមព្រោះវាមិនស្ថិតថេរទេតែយើងត្រូវសម្លឹងមើលដូងចិត្តនិងក្តីស្រលាញ់វិញព្រោះមានតែសេក្តីស្រលាញ់ទេដែរពេញខ្នាត(កុំជំពាក់អ្វីគេក្រៅពីជំពាក់ក្តីស្រលាញ់ឡើយ) ។


ទៅលេងនៅណាបានថតជាប់ឡានផ្លាកលេខថៃ។
ទៅលេងថៃបង