ដោយសារតែខ្វះនូវក្ដីស្រលាញ់ពីក្រុមគ្រួសារ និងគ្មានអ្នកណាបានបង្រៀនខ្ញុំឱ្យចេះស្រលាញ់ ទើបពេលចូលប្រឡូកក្នុងសង្គម ខ្ញុំក៏មានបញ្ហាជាច្រើនខុសអំពីអ្នកដែលចេញពីក្រុមគ្រួសារកក់ក្ដៅ។ ខ្ញុំងាយនឹងចាញ់ច្រាបអ្នកដទៃ ហើយខ្ញុំក៏ឆាប់ភ័យខ្លាចខុសពីធម្មតា។ ខ្ញុំក៏មិនងាយក្នុងការសេពកប់ ឬក៏ស្រលាញ់អ្នកណាបានឡើយ ហើយទាំងថែមបដិសេធមិនឱ្យអ្នកណាចូលមកពាក់ព័ន្ធនឹងខ្លួនឯងទៀតផង។
ខ្ញុំដឹងថា ពិភពលោកដ៏ឯកាមួយនេះ គឺខ្ញុំបង្កើតវាដោយខ្លួនឯង ហើយខ្ញុំចេះតែបន្ទោសអតីតកាល ដែលរចនាខ្សែជីវិតខ្ញុំឱ្យក្លាយទៅជាយ៉ាងនេះ។ ដឹងទេ នៅពេលដែលយើងខ្វះក្ដីស្រលាញ់នៅក្នុងចិត្ត យើងនឹងគ្មានមិត្តពិតប្រាកដឡើយ។ ដោយដឹងរឿងនេះ ខ្ញុំក៏ខំប្រឹងរៀនស្រលាញ់ រៀនទុកចិត្ត រៀនរាប់អានមិត្តឡើងវិញ។ ម្ដងៗ ខ្ញុំពិតជាហត់នឿយណាស់ ព្រោះខ្ញុំតែងតែឈ្លោះជាមួយនឹងខ្លួនឯង។ ចិត្តដែលធ្លាប់បាក់ស្បាតទាំងឡាយពួកវានៅតែលេចឡើង មកទាញទម្លាក់ខ្ញុំម្ដងហើយម្ដងទៀត។
ខ្ញុំសង្ឃឹមថា អត្ថបទមួយនេះនឹងជាកម្លាំងចិត្តដល់មិត្តអ្នកអានទាំងឡាយរូមទាំងខ្ញុំដែរ ដែលមានស្ថានភាពស្រដៀងនឹងខ្ញុំ។ ពួកយើងត្រូវតែប្រឹងឡើងបន្តទៀត ប្រឹងរហូតដល់ក្ដីស្រលាញ់កើតចេញពីចិត្តយើងពិតប្រាកដ។


Sad mes bro.