ចូរពណ៌នាពីខ្លួនអ្នក

S
soudina

រាយពីចំណុចខ្លាំងរបស់អ្នក
មុននឹងរៀបចំចម្លើយ អ្នកគួរស្វែងយល់ពីចំណុចខ្លាំងរបស់អ្នកជាមុនសិន ដើម្បីបង្ហាញដល់ក្រុមហ៊ុនថាអ្នកជាមនុស្សបែបណា៖

១ចំណុចខ្លាំងរបស់ខ្ញុំគឺ…

២ខ្ញុំមានភាពជោគជ័យជាមួយនឹង…

៣ខ្ញុំតែងតែ…

៤ខ្ញុំទទួលបានការសរសើរពីសាកលវិទ្យាល័យដូចជា…

ប្រសិនបើគ្មានបទពិសោធន៍ការងារ អ្នកអាចរៀបរាប់ពីបទពិសោធន៍ដែលអ្នកទទួលបានពីសាលា ទម្លាប់ល្អៗ និងបទពិសោធន៍ផ្សេងៗទៀតដែលទាក់ទងនឹងការងារ។

រៀបចំការនិយាយ
ដើម្បីឲ្យបទសម្ភាសន៍ដើរបានរលូន អ្នកត្រូវរៀបចំការនិយាយឲ្យមានរបៀប ដូចជាចាប់ផ្តើមនិយាយពី បទពិសោធន៍ការងារ ប្រវត្តិរូបសង្ខេបនៃការសិក្សា និងអ្វីដែលអ្នកចូលចិត្ត ហើយភាពជោគជ័យរបស់អ្នក។

១ខ្ញុំបានរៀនពី…

២ហើយបានទទួលបទពិសោធន៍ដ៏ល្អដូចជា…

៣ការងារចាស់បានបង្រៀនខ្ញុំឲ្យចេះ…

៤បទពិសោធន៍ទាំងនេះនាំឲ្យខ្ញុំយល់ពី…

គួរបញ្ចាក់ថាចម្លើយទាំងនោះទាក់ទងនឹងការងារ និងចំនុចល្អរបស់អ្នក។

អនុវត្តន៍
ឥឡូវដល់ពេលអនុវត្តន៍ និងហ្វិកហ្វាត់ហើយ! អ្នកគួរអនុវត្តន៍ដោយនិយាយជាមួយខ្លួនឯង កញ្ចក់ មិត្តភក្តិ ឬគ្រួសារ។ ការធ្វើបែបនេះនាំឲ្យអ្នកមានទំនុកចិត្ត ក្នុងការទទួលយកបទសម្ភាសន៍ការងារ។

Comments