ជួយគ្នាក្នុងគ្រលំបាក

S
soudina
ញុំបានជួបបងប្រុសម្នាក់ដោយចៃដន្យ។ គាត់ធ្វើសំណង់ហើយខ្លួនពិកាភ្នែកម្ខាង។ ចំពោះមុខខ្ញុំ គាត់ពោលថាកូនឈឺគ្មានលុយមួយរៀលទិញថ្នាំឲ្យកូនស្រីផឹកទើបតែបានកម្មករមកពីឆ្ងាយមកលេងហុចឲ្យពីរម៉ឺនរៀលទើបបានពឹងកម្មករដូចគ្នាម្នាក់ទិញថ្នាំពីផ្សារប៉ុន្មានលេបឲ្យកូនស្រីតែអាហារហូបចុកគាត់មិនបានគិតដល់ទេ។ គាត់ប្រាប់ថាមូលហេតុពុំមានលុយទិញបាយទឹកគឺថៅកែមិនទាន់បើកឲ្យហើយចេះតែពន្យាពេលម្តងថ្ងៃនេះម្តងថ្ងៃនោះ។ បើគាត់ឈប់នោះគ្មានសង្ឃឹមបានលុយមកនោះទេដូចនេះមានតែធ្វើបណ្តែតៗដូចចកលើមហាសាគរ។
ខ្ញុំសម្លឹងក្មេងស្រីនោះនាងលេងដីនៅមុខខ្ញុំនិងឪពុកទាំងមិនដឹងខ្លួនថាឪពុកដាច់លុយ។ សល់ប៉ុន្មានក្នុងកាបូបបេះក្រដាសដុំទាំងអស់ហុចទៅឲ្យគាត់គ្រាន់ទិញថ្នាំឲ្យកូនឬនំព្រោះគ្នាឈឺ។
ជីវិតកម្មករសំណង់គេអត់បើកលុយឲ្យ!កម្សត់ជាងខ្ញុំរាប់រយដង។
មើលភ្នែកកុមារីនោះគួរឲ្យអាណិតពេកកន្លង!ពូនៅទ្រាំម្តេចបាន។
ជួយគ្នាគ្នាបានជួយទៅកុំចាំមានបានចាំជួយមានតិចជួយតិចមានច្រើនជួយច្រើនុ។

Comments