នៅពេលដែលអ្នកមានកំហឹងកើតឡើងកុំប្រញាប់ចែករំលែកវាទៅអ្នកដទៃ អ្នកគ្រាន់តែសម្រាកហើយមើលវា ពេលនោះអ្នកនិងឃើញពីសម្រស់របស់វា។ ប្រសិនបើអ្នកចេះតែចែករំលែកកំហឹងទៅអ្នកដទៃ អ្នកកាន់តែបង្កើនកំហឹងឲ្យខ្លួនឯងវិញ។
នៅពេលដែលអ្នកមានសេចក្តីល្អកើតឡើង អ្នកត្រូវចែករំលែកវាភ្លាមៗ ទៅអ្នកដទៃ ពីព្រោះវាជាការបង្កើនភាពរីករាយជុំវិញខ្លួនអ្នក។ ប្រសិនបើអ្នកចង់បានភាពរីករាយ អ្នកត្រូវតែធ្វើឲ្យអ្នកដទៃរីករាយដែរ។

