ពេលវេលា៣សំខាន់ក្នុងដំណេីរជីវិតគឺ អតីតកាល បច្ចុប្បន្នកាល និងអនាគតកាល។

អតីតកាលជារឿងពីមុនកន្លងហួស ដែលអ្នកអាចរំលឹកអនុស្សាវរីយ៍ផ្សេងៗ ហេីយយេីងក៏អាចរៀនសូត្រពីកំហុសផ្សេងៗនៅអតីតកាលបានផងដែរ ដែលជាមេរៀនជីវិត។

រីឯបច្ចុប្បន្នភាពវិញ ចូររស់នៅឲ្យមានខ្លឹមជីវិត និងគុណភាពជីវិត រស់នៅអោយមានតម្លៃ និងមានក្តីសុខ។ ហេីយអ្នកក៏ត្រូវតែខិតខំប្រឹងប្រែងធ្វេីអោយបានល្អនូវកិច្ចការណាមួយ រឺផែនការជីវិតណាមួយក្នុងពេលបច្ចុប្បន្នរបស់អ្នក ដែលជាបច្ច័យកំណត់អនាគតរបស់អ្នក។

ចំណែកឯអនាគតវិញ ជារឿងកេីតឡេីងនៅថ្ងៃខាងមុខដែលអ្នកតែងស្រមៃចង់បាននេះ និងចង់បាននោះ។រឿងអនាគតមិនអាចកេីតឡេីងភ្លាមៗនោះទេ វាជារឿងដែលអ្នកត្រូវចេះចាត់ចែងរៀបចំក្នងជីវិតសព្វថ្ងៃរបស់អ្នក។

រឿងរ៉ាវអនាគត ជាផែនការអ្នកត្រូវតែធ្វេីក្នុងពេលបច្ចុប្បន្នរបស់អ្នក រីឯរឿងរ៉ាវបច្ចុប្បន្នរបស់អ្នក ជាលទ្ធផលអ្នកធ្លាប់ធ្វេីកាលពីមុននៅឯអតីតកាល។

ចូររៀនឆ្លុះមេីលខ្លួនឯង កុំសូវតាមដានជីវិតអ្នកដទៃពេក ហេីយក៏កុំរស់នៅក្នុងអតីតកាល និងអនាគតកាលផងដែរ ទាំងដែរខ្លួនយេីងរស់នៅក្នុងបច្ចុប្បន្នកាល។

អ្នកគួរតែខឹតខំប្រឹងប្រែងកែច្នៃរបច្ចុប្បន្នភាពអ្នកឲ្យល្អ នោះអនាគតរបស់អ្នកក៏នឹងមកដល់ជាមួយលទ្ធផលដែលអ្នកតែងតែស្រមៃទុក!