មនុស្សដែលគិតថា "ខ្លួនឯងចេះហើយ ឬខ្លួនឯង ដឹងហើយ!” ប្រៀបដូចជាការបិទគម្រប់ខួរក្បាល មិនឱ្យចំណេះដឹងរត់ចូលអ៊ីចឹង ហើយវាគឺជាការ បិទឱកាសដើម្បីរីកចម្រើន ដ៏អាក្រក់បំផុតដែរ។
មានមតិមួយបានពោលថា "នៅ តែឃ្លាន នៅតែល្ងង់" ដែលជំរុញទឹកចិត្តមនុស្សឱ្យ ប្រឹងប្រែងរក និងប្រឹងប្រែងរៀន។ "នៅតែល្ងង់" មានន័យថា ចេះមិនអស់ មិនទាន់ចេះ មិនទាន់ ចេះគ្រប់ ដែលទាមទារឱ្យយើងត្រូវរៀនបន្ថែម។
ចំណែកឯមនុស្សដែលគិតថា "ខ្លួនចេះគ្រប់ យ៉ាង" គឺជាមនុស្សដែលគួរឱ្យអាណិតបំផុត។
អាណិត១ គឺគេនឹងមានអារម្មណ៍មិនល្អ ចំពោះចំណេះដឹងថ្មីៗឬការយល់ឃើញរបស់ មនុស្សដែលខុសពីខ្លួនឯង។ នៅពេលដែល មនុស្សគិតថា ខ្លួនឯងចេះគ្រប់យ៉ាង នឹងបង្កើត ទៅជា "គំនិតអញនិយម" ដែលគេនឹងមើលឃើញ របស់ថ្មី គំនិតថ្មី ឬគំនិតដែលខុសពីខ្លួន ថាជា សភាវៈអាក្រក់មិនខាន។
អាណិតទី២ គឺការបិទ ខ្លួនឯង មិនឱ្យរីកចម្រើន ហើយបន្តរស់នៅដោយមោទនភាពក្នុងភាពល្ងង់ដោយសារគំនិតខ្លួនឯងនោះ។

