បទ​ឈប់​បាញ់​នៅ​ហ្គាហ្សា និង​កិច្ចព្រមព្រៀង​ដោះលែង​ចំណាប់ខ្មាំងជាផ្លូវការ

soursour

គណៈរដ្ឋមន្ត្រី​អ៊ីស្រាអែល​អនុម័ត​បទ​ឈប់​បាញ់​នៅ​ហ្គាហ្សា និង​កិច្ចព្រមព្រៀង​ដោះលែង​ចំណាប់ខ្មាំងជាផ្លូវការ


 BBC ផ្សាយនៅល្ងាចថ្ងៃសុក្រទី១៧ ខែមករានេះថា គណៈរដ្ឋមន្ត្រីសន្តិសុខជាតិរបស់អ៊ីស្រាអែលបានអនុម័តកិច្ចព្រមព្រៀងមុននេះដោយនិយាយថាគឺជាការ"គាំទ្រដល់ការសម្រេចបាននូវគោលបំណងនៃសង្គ្រាម" ។ ជាមួយគ្នានេះដែរ រដ្ឋាភិបាលអ៊ីស្រាអែលបានអនុម័តបទឈប់បាញ់ថ្មីនៅតំបន់ហ្គាហ្សា និងកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំងជាមួយក្រុមហាម៉ាស ដោយបើកផ្លូវឱ្យកិច្ចព្រមព្រៀងចូលជាធរមាននៅថ្ងៃអាទិត្យទី១៩ ខែមករា នេះ ។

 ចំពោះការ​សម្រេច​នេះ គឺបាន​ធ្វើ​ឡើង​បន្ទាប់​ពី​មានការ​ពិភាក្សា​គ្នាជាច្រើន​ម៉ោង ដែល​បាន​បន្ត​រហូត​ដល់​យប់​ជ្រៅ។ លទ្ធផលចុងក្រោយ មានរដ្ឋមន្ត្រីស្តាំនិយមពីររូបបានបោះឆ្នោតប្រឆាំងទៅនឹងកិច្ចព្រម

ព្រៀងនេះ។

 សូមបញ្ជាក់ថា គណៈរដ្ឋមន្ត្រីសន្តិសុខជាតិនៅមុននេះ ក៏បានផ្តល់អនុសាសន៍ឱ្យផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះផងដែរ ដោយនិយាយថា វាគឺជាការ "គាំទ្រដល់ការសម្រេចបាននូវគោលបំណងនៃសង្គ្រាម" នេះបើយោងតាមការិយាល័យរបស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ។

 កិច្ចព្រុមព្រៀងនេះ បានកើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីការិយាល័យនាយករដ្ឋមន្ត្រី និងក្រុមហាម៉ាសទាំងពីរបាននិយាយថា ពួកគេបានបញ្ចប់ព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងនេះពីរថ្ងៃ បន្ទាប់ពីវាត្រូវបានប្រកាសដោយអ្នកសម្របសម្រួលកាតា សហរដ្ឋអាមេរិក និងអេហ្ស៊ីប៕

Comments