ក្មេងស្រីដែរវង្វេងនៅក្នុង​ព្រៃSiberi

soursour

តេីអ្នក​ដឹង​ទេថានៅក្នុង​ឆ្នាំ​2014​ មាន​ករណី​ក្មេង​ស្រីម្នាក់ឈ្មោះ​Karina Chikitova ដែរមានអាយុ3ឆ្នាំបាន​វង្វេង​ចូលទៅក្នុងព្រៃសុីបេរីនៃ​សាធារណរដ្ឋ​សាខា​ អស់រយះ11ថ្ងៃជាមួយឆ្កែរបស់នាង​ នៅទីនោះគឺ​ជា​ព្រៃ​ដែរ​មាន​គ្រោះថ្នាក់​ព្រោះ​វា​សម្បូរទៅដោយ​សត្វចចក​និ​ងខ្លាឃ្មុំផង​ដែរ។ 

Karina បាន​វង្វេង​ចូលទៅក្នុង​ព្រៃ​ជាមួយឆ្កែ​របស់​នាង​ឈ្មោះ​ណៃដា​ បន្ទាប់ពី​នាងចាកចេញពីផ្ទះ​។ នៅក្នុង​ព្រៃ​នាងបាន​បេះផ្លែប៊ឺរីព្រៃនិង​ផឹក​ទឹក​នៅក្បែរនោះ​ នៅពេល​យប់​នាងគេង​ជិត​​ឆ្កែ​របស់​នាងដេីម្បី​ផ្ដកល់ភាពកក់ក្ដៅ។ ប៉ុន្មានថ្ងៃ​បន្ទាប់​ក្រោយ​មក​ឆ្កែរ​បស់នាង​ឈ្មោះ​Naida ក៏បាន​រត់ចូលទៅក្នុង​ភូមិផ្ដល់សញ្ញា​ទៅដល់ក្រុម​ជួយ​សង្រ្គោះនិង​បាន​នាំ​ក្រុម​អ្នក​សង្រ្គោះត្រលប់​ទៅទីតាំងដែរ​Karina កំពុងនៅ​។ នៅ​ពេល​ដែរក្រុម​ជួយសង្រ្គោះ​Karina មាន​សភាពខ្សោយនិងលេី​ខ្លួន​ពោពេញ​ទៅ​ដោយ​សត្វ​មូស​ខាំ​។ វា​គឺ​ជារឿង​មួយដ៏អស្ចារ្យ​ឆ្កែ​ដែរ​នាង​លេងជាមួយរាល់ថ្ងៃគឺ​ជាអ្នក​ដែរ​ជួយសង្រ្គោះ​ជីវិត​របស់​នាង​។ 

Comments