យន្តហោះ Delta Air Lines របស់អាមេរិក ដែលជាប្រភេទយន្តហោះ ហោះហើរក្នុងតំបន់ កាលពីថ្ងៃចន្ទម្សិលមិញនេះ បានក្រឡាប់ផ្ងារជើង នៅពេលចុះចតនៅអាកាសយានដ្ឋាន Toronto Pearson របស់ប្រទេសកាណាដា ចំពេលអាកាសធាតុមានខ្យល់បក់ខ្លាំង បន្ទាប់ពីព្យុះព្រិល។ ឧបទ្ទវហេតុនេះ បានធ្វើឱ្យមនុស្ស ១៨នាក់ ក្នុងចំណោមមនុស្ស ៨០ នាក់នៅលើយន្តហោះបានរងរបួស។ នេះបើតាមការរាយការណ៍ ដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើននៅថ្ងៃនេះ។

