-ស្ពានដែលវែងជាងគេលើពិភពលោកគឺ ស្ពានDanyang-Kunshan Grand Bridge នៅក្នុងប្រទេសចិន ស្ពាននេះផងដែរបានទទួលកំណត់ត្រាពិភពលោកហ្គីណេសថាជាស្ពានដែរវែងជាងគេក្នុងពិភពលោក។
-ស្ពានDanyang-Kunshan Grand Bridg មានប្រវែង 164.8 គីឡូម៉ែត្រ (102.4 ម៉ាយ)។
-វានេះគឺជាផ្នែកមួយនៃផ្លូវរថភ្លើងល្បឿនលឿនប៉េកាំង-សៀងហៃ ដែលតភ្ជាប់ទីក្រុង Danyang និង Kunshan ក្នុងខេត្ត Jiangsu។
-ស្ពាននេះមានសារះសំខាន់ណាស់ក្នុងការដឹកជញ្ជូនតាមផ្លូវដែកល្បឿនលឿន ជួយតភ្ជាប់តំបន់សេដ្ឋកិច្ចសំខាន់ៗក្នុងប្រទេសចិន។
-ស្ពាននេះត្រូវបានសាងសង់រួចរាល់ក្នុងឆ្នាំ 2010 ហើយបានបើកដំណើរការនៅឆ្នាំ 2011។
-វាត្រូវចំណាយពេលប្រហែល 4 ឆ្នាំដើម្បីសាងសង់ និងផ្តល់ការងារដល់កម្មករជាង 10,000 នាក់។
-ស្ពាននេះបានចំណាយអស់ប្រាក់ប្រមាន ៨.៥ ពាន់លានដុល្លារ។
ស្ពាននេះឆ្លងកាត់តំបន់ផ្សេងៗគ្នា រួមមានទន្លេ បឹង និងតំបន់ទំនាប។

