ការយល់ដឹងអំពីផ្លែចេក
យើងគ្រប់គ្នាបានស្គាល់ហើយក៏ ធ្លាប់បានហូបរួចដែរ ប៉ុន្តែយើងប្រហែលពុំបានដឹងទេពីអត្ថប្រយោជន័របស់ផ្លែចេកទេ គឺវាមានសារះសំខាន់ខ្លាំងណាស់សំរាប់សុខភាពរបស់យើងរាល់គ្នា។
ផ្លែចេកគឺជាផ្លែឈើម្យ៉ាងដែរសម្បូរនៅលើទីផ្សារ ងាយស្រួលរកហើយក៏មានតំលៃធូរថ្លៃផងដែរ
អត្ថប្រយោជន៏ទាំង6យ៉ាងអំពីផ្លែចេក:
1/សម្បូរទៅដោយវីតាមីនB6
- បង្កើតកោសិកាគ្រាប់ឈាមក្រហម
- បំលែងកាប៊ូអ៊ីត្រាតនិងខ្លាញ់ទៅជាថាមពល
- ជួយបញ្ចេញសារធាតុមិនល្អពីថ្លើមនិងតម្រងនោម
- ជួយរក្សាកោសិកាប្រសាទ
2/ សម្បូរទៅដោយវីតាមីន C
- ការពារការខូចខាតកោសិកានិងជាលិកា
- ជួយបង្កើនការស្រួបជាតិដែកបានល្អ
- ផលិតកូឡាជេន និង ប្រូតេអ៊ីន សំរាប់សុខភាពស្បែក ឆ្អឹង ដល់រាងកាយរបស់យើង
- ជួយដល់សុខភាពខួរក្បាលដោយការបញ្ចេញអរម៉ូន សេរ៉ូតូនីន ដែរមានមុខងារ ជួយអោយគេងលក់ស្រួល , អារម្មណ៍ល្អ ....។
3/ សម្បូរទៅដោយម៉ាញ៉េស្យ៉ូមដែរជួយដល់កោសិការស្បែករបស់យើងអោយមានសុខភាពល្អ។
4/ សម្បូរទៅដោយប៉ូតាស្យ៉ូមដែរល្អចំពោះសុខភាពបេះដូងនិងសរសៃឈាម។
5/ ចេកជួយសម្រួលការរំលាយអាហារនិងកំចាត់បញ្ហាក្រពះ ពោះវៀនផងដែរ។
6/ ចេកជួយផ្ដល់នៅថាមពល និងជួយកំចាត់ខ្លាញ់ & កូលេស្តេរ៉ុល។
==> ចង់ដឹងពីអ្វីទៀតសូមcomment ខាងក្រោម

